តារាថៃ ៖ ដោយយោងតាមរូបថតនិង Status តាមរយៈគណនី Instagram ផ្ទាល់របស់តារាល្បីៗប្រចាំប្រទេសថៃ បានឲ្យដឹងថា ឃើញមានតារាស្រីល្បីៗតែ ៣ ដួងប៉ុណ្ណោះទេ ដែលបានចូលរួមនៅក្នុងពិធីបុណ្យសព្វរបស់ព្រះមហាក្សត្រថៃ ដែលគិតត្រឹមថ្ងៃទី ១៧ ខែតុលានេះ ។
តារាស្រីទាំង ៣ ដួងនោះគឺត្រូវបានបង្ហោះរូបនៅលើគណនី Instagram របស់ពួកគេ ហើយក៏បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ព្រះមហាក្សត្រដ៍សែនត្រជាក់ត្រជុំ និងជាម្លប់សម្រាប់ប្រជារាស្រ្តទាំងឡាយ ។ នៅក្នុងរូបថតរបស់តារាល្បីដែលបានបង្ហោះនោះគឺម្នាក់ៗសុទ្ធតែស្លៀកពាក់ពណ៍ខ្មៅ ដើម្បីសម្គាល់ឲ្យបានដឹងថា ខ្លួនកំពុងតែកាន់ទុក្ខជូនព្រះមហាក្សត្ររបស់ខ្លួន ។
ហើយបើយោងតាមព័ត៌មានលម្អិតពីប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា រាល់ប្រជាជនថៃទាំងអស់តម្រូវឲ្យស្លៀកពាក់ខ្មៅទាំងអស់គ្នារយៈពេល ១ ឆ្នាំពេញតែម្តង រីឯតម្លៃអាវដែលលក់ជូនប្រជាជនពលរដ្ឋមិនឲ្យលក់លើសពី ៧ដុល្លារឡើយ បើមិនដូច្នេះទេនឹងត្រូវជាប់គុករយៈពេល ៧ ឆ្នាំ ។
គួរបញ្ជាក់ឲ្យដឹងឡើងវិញថា នៅក្នុងចំណោមតារាស្រីទាំង ៣ ដួងនេះគឺមានដូចជា នាង Kimberly, Pancake និងនាង Margie ដែលបានឆ្លៀតឱកាសពីការងារសិល្បៈ ដើម្បីចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យរបស់ព្រះមហាក្សត្រថៃ ដូចប្រជាជនទូទៅដែរ ៕
-ចុចអាន ៖ កិច្ចសម្ភាស៍ចុងក្រោយបង្អស់របស់ ព្រះមហាក្សត្រថៃ មានចំនួនអ្នក ទស្សនាដល់ទៅរាប់លាននាក់
-ចុចអាន ៖ James jirayu បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅកន្លែងបុណ្យសព្វរបស់ព្រះមហាក្សត្រថៃ
១.នាង Kimberly
២. នាង Pancake
៣. នាង Margie
ដោយ ៖ គន្ធា
ប្រភព ៖ IG