តារាថៃ ៖ តារាសម្តែងរូបសង្ហាដែលទើបតែនឹងមកកាន់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ គឺលោក Jame Jirayu បានបង្កការភ្ញាក់ផ្អើលដ៏ធំមួយទៅដល់ក្រុមអ្នកគាំទ្ររបស់លោក ដែលបានឃើញវត្តមានរបស់លោកដោយផ្ទាល់តែម្តង បានចូលមកអុជ ធូប នៅកន្លែងដំកល់ព្រះសព្វរបស់ព្រះមហាក្សត្រថៃ ដោយស្លៀកពាក់ពណ៍ខ្មៅដូចប្រជាជនទូទៅ ហើយមាន Fans ដែលបានតម្រង់ជួរគ្នាដើម្បីសូមហត្ថលេខារបស់តារាសម្តែងវ័យ ២៣ ឆ្នាំនេះថែមទៀតផង ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ថ្ងៃដែលតារាសម្តែងកើតឆ្នាំ ១៩៩៣ រូបនេះទៅចូលរួមពិធីបុណ្យសព្វរបស់ព្រះមហាក្សត្ររបស់ខ្លួនគឺថ្ងៃទី ១៦ ខែតុលានេះ ។ ហើយលោក Jame Jirayu ក៏បានចូលទៅឧទ្ទិសការកាន់មរណទុក្ខរបស់ព្រះមហាក្សត្រថៃ និងបួងសួងសូមសេចក្តីសុខ និងសូមឲ្យលោកទៅកាន់សុគតិភពផង ។
គួរបញ្ជាក់ឲ្យដឹងឡើងវិញថា ព្រះមហាក្សត្រថៃបានយោងសោយទីវង្គត់ កាលពីថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០១៦ នេះ ៕
-ចុចអាន ៖ ផ្អើលនៅ ថៃ បើហ៊ានលក់អាវខ្មៅ កាន់ទុក្ខស្តេច លើសពី ៧ដុល្លារ ត្រូវជាប់គុក ៧ឆ្នាំ
-ចុចអាន ៖ ថៃ ៖ រាជបុត្រាថៃ ចង់ពន្យាពេលឡើងគ្រងរាជយ៉ាងតិចមួយឆ្នាំ
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook