CamNews

ប្លែកៗ 

ផ្លូវក្នុងក្រុងក្លាយជាទន្លេឈាមដ៏គួរឱ្យខ្លាច បន្ទាប់ពីពិធីបុណ្យបូជាយញ្ញ Eid al-Adha នៅបង់ក្លាដែស

ពិធីបុណ្យបូជាយញ្ញសត្វ រួមផ្សំជាមួយនឹងភ្លៀងធំ បានធ្វើឱ្យផ្លូវក្នុងរដ្ឋធានរីរបស់បង់ក្លាដែស ក្លាយ
ជាទន្លេឈាមដ៏គួរឱ្យខ្លាច។

សមត្ថិកិច្ចនៅក្រុង Dhaka របស់ប្រទេសបង់ក្លាដែស បានប្រកាសឱ្យដឹងថា អាជ្ញាធរបានបង្កើត
កន្លែងសម្លាប់សត្វរាបរយកន្លែង ដើម្បីឱ្យប្រជាជនប្រារព្ធពិធីបុណ្យ Eid al-Adha របស់សាសនាអ៊ី
ស្លាម ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១៣កញ្ញា។

ប៉ុន្តែ ប្រជាជនជាច្រើននៅក្នុងក្រុង Dhaka បានរៀបចំពិធីបុណ្យនេះនៅក្នុងផ្ទះរបស់ពួកគេ ឬនៅ
ក្បែរដងផ្លូវក្នុងក្រុង។ ជាលទ្ធផល ដងផ្លូវក្នុងក្រុងនេះ បានក្លាយជាទន្លេឈាមដ៏គួរឱ្យខ្លាច បន្ទាបពី
មានភ្លៀងមួយមេធំ។

ដល់ព្រឹកថ្ងៃទី ១៤កញ្ញា ភ្លៀងបានរាំង ប៉ុន្តែ នៅលើដងផ្លូវក្នុងក្រុង Dhaka នៅតែមានពណ៌ក្រហម
ដូចឈាម ហើយគ្រឿងក្នុងជាច្រើនរបស់សត្វ បានជាប់នៅស្ទើរគ្រប់កន្លែង។

ពិធីបុណ្យបូជាយញ្ញ មានរយៈពេល ៣ថ្ងៃ ត្រូវបានសាសនិកអ៊ីស្លាមនៅលើពិភពលោករៀបចំធ្វើ
ឡើងដើម្បីរំលឹកដល់ការដែល Abraham បានត្រៀមដើម្បីបូជាយញ្ញកូនប្រុស Ishmael មុនពេល
ទេវតាប្រទានសត្វចៀមមួយក្បាលដើម្បីធ្វើជារបស់ជំនួស។ បណ្ដាសកម្មភាពក្នុងពិធីបុណ្យនេះគឺ
ការបួងសួង សែនថ្វាយគោ ចៀម ពពែ ឬសត្វអូដ្ឋ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ dailymail


Tags: ទន្លេឈាម បង់ក្លាដែស បូជាយញ្ញ សាសនាអ៊ីស្លាម