តើប្រិយមិត្តជឿលើការ ការទស្សន៍ទាយដែរឬទេ? ខាងក្រោមនេះ គឺជាទំនាយរាសី
ឆ្នាំទាំងដប់ពីរប្រចាំឆ្នាំថ្មី ឆ្នាំថោះនេះ ចំពោះទំនាយខុសត្រូវយ៉ាងណាវាគ្រាន់តែក្បួន
ទស្សន៍ទាយ មួយដែលយើងចំណាំ តៗគ្នាពីដូនតាតែប៉ុណ្ណោះសូមប្រិយមិត្តធ្វើការ
ពិចារណាខ្លួនឯងចុះ។
លោកអ្នកកើតឆ្នាំ ជូត
ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃយើងហើយទោះសត្រូវកាចប៉ុន
ប៉ង ប្រទូស្តសារាយយ៉ាងណាក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការហើយនឹង
បាន ទទួលការលើកតម្កើងពីមនុស្សទូទៅ ប្រសិនបើអ្នករៀបមង្គលការក្នុងឆ្នាំនេះរាប់
ថាល្អផ្ដាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិពន្ធនឹង
ផ្ដល់សេចក្ដី រំខានដល់អ្នកខ្លះៗ ក្នុងរយៈឆ្នាំនេះ ។
លោកអ្នកកើតឆ្នាំឆ្លូវ
ក្នុងឆ្នាំនេះ អ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រឡាញ់ ឬញាតិសន្ដាន...
ដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផល
ប្រយោជន៍ខ្លះទៀតផង តែអ្នកមិនត្រូវរងទុក្ខក្ដៅពេកទេព្រោះមានគេចាំ ជួយឧបត្ថម្ភគាំ
ទ្រឲ្យអ្នកបានសេចក្ដីសុខសាន្ត បើទុកជាមានឧបសគ្គក្នុងការងារខ្លះ ក៏គង់នឹងសាប
រលាបទៅវិញបាន ដោយសារពេលនេះអ្នកមានមិត្តភ័ក្ដិ បានជួយទប់ទល់យ៉ាងស្វិតស្វាញ
ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែង ជួសជុលឬក៏ត្រូវធ្វើថ្មីផង ។
លោកអ្នកកើតឆ្នាំខាល
ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ មិត្តភ័ក្ដិរបស់អ្នក ឬមនុស្សធ្វើការ
ជាមួយអ្នកគេជាមនុស្សអាប់ជោគថោករាសីមកដឹកនាំ អ្នកឲ្យខូចខាតទុន ក្នុងរយៈឆ្នាំនេះ
អ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបការយ៉ាង
ណាក៏ដោយ អ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជា
ដាច់ខាត ។ ទោះបីយ៉ាងនេះក៏ដោយ អ្នកគង់បានសម្រេច ផលខ្លះក្នុងការដែលអ្នកបាន
ខិតខំតាំងចិត្តទុកយ៉ាងប្ដូរផ្ដាច់ ។
លោកអ្នកកើតឆ្នាំថោះ
ក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួល បួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញយ
ក្នុងដំណើរការ ធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់នឹង
អធិករណ៍ឲ្យមែនទែនហើយគួរតាំង ចិត្តធ្វើការងារឬកិច្ចការណាដោយសេចក្ដីឧស្សាហ៍និង
ស្វាហាប់ ចុងបំផុតអ្នកខំបំពេញឲ្យបានអង់អាចជានិច្ច ។ បើអ្នកធ្វើយ៉ាងនេះបានទើបអ្នក
បានជោគជ័យគ្រាន់បើឡើងវិញក្នុង រវាងឆ្នាំនេះ ។
លោកអ្នកកើតឆ្នាំរោង
ក្នុងឆ្នាំនេះ នឹងមានផលល្អប្រសើរណាស់បានលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បង់
ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ដោយត្រូវចោរកម្មវាបំណងទុក
បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវខ្ពស់ឯជោគលាភ
ដែលត្រូវបាននោះនឹងបានមកពី ទីឆ្ងាយ តែត្រូវខំរក្សាកាយឲ្យល្អក្រែងមានជំងឺតម្កាត់ខ្លះ
ផង ។ ព្រោះជាឆ្នាំដែលហៅថា �ទុក្ខលាភ� បានទុក្ខហើយទើបមានលាភ មកតាមក្រោយ ។
លោកអ្នកកើតឆ្នាំម្សាញ់
ឆ្នាំនេះ ជាឆ្នាំដែលអ្នកត្រូវឃ្លាតពីកន្លែង បើសិនជាមិនដូច្នោះទេអ្នកមុខជាត្រូវនឿយណាយ
ធុញទ្រាន់នឹងកន្លែង ចាស់ឬត្រូវផ្លាស់ប្ដូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់
អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្ដាលជាហេតុ
ឲ្យមានសេចក្ដីតឹងចង្អៀតខ្លះៗ តំណទៅពេលខាងមុខ ក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់
រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ឲ្យអ្នកមាន សេចក្ដី
មួរហ្មងរឿយៗ មួយវិញទៀតញាតិព័ន្ទ ឬ មិត្តភ័ក្ដិនឹងកើតជាសេចក្ដីរង្កៀសឫស្យាដល់អ្នក
ដោយបំពានលើផលល្អសេចក្ដីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះអ្នកកុំភ្លេចស្មារតី
ឲ្យសោះ បើយ៉ាងហោចណាស់ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ ។
លោកអ្នកកើតឆ្នាំមមី
ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្ដីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្ត
គ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឲ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជា
ទីបំផុត បើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែនពិត ។ ប៉ុន្តែថាអ្នកកុំផ្ដេក
ផ្ដួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំង ពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្តគួរ
តែប្រយ័ត្នឲ្យមែនទែនហើយ ខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត។ បើជៀសផុតពី
ការនេះបាននោះនៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្ដី សុខយ៉ាងក្រៃលែង ។
លោកអ្នកកើតឆ្នាំមមែ
ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើលក្ខណដ្ឋាន បើសិនជារៀបមង្គលការផ្ទាល់ខ្លួនមុខ
ជាបានសម្រេចដូចសេចក្ដី ប្រាថ្នាជួបលាភផលយ៉ាងបណ្ដាលន់ តែបើទោះទៅជាយ៉ាង
នេះក៏ដោយ ក៏គង់នៅតែមានមនុស្សឫស្យាចំពោះលទ្ធផលរបស់អ្នកជានិច្ច។ នៅក្នុងរឿង
នេះអ្នកកុំគប្បីខ្លាចឲ្យសោះ ព្រោះមានគេរងចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃ
ការដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកបញ្ចុះ
បញ្ចូលបញ្ចោរលើកជើងអ្នកឲ្យចូលរួមការងារជាមួយគេ ទោះបីការងារនោះមានសភាព
យ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ។ ហើយមិនគួរលីសែងរែកពុនលើកដាក់
របស់ធ្ងន់ ៗ ហួសពេកទេ ក្រែងថ្លោះចង្កេះឬគ្រេចឆ្អឹងខ្នង ។
លោកអ្នកកើតឆ្នាំវក
ក្នុងឆ្នាំនេះ អ្នកតោងកែកុនប្រើសេចក្ដីពិនិត្យពិច័យឲ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់
រាប់រកអ្នកយ៉ាងណាឬអ្នកធ្វើការងាររួម នឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃផលពីវង់
ការបែបនោះឲ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ឬ
ក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុង លំនៅឋាន ជតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេ
ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នកឬសេចក្ដីស្និទ្ធស្នាលរបស់លោក
អ្នក និងផ្ដល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នក
ត្រូវខំខ្នះខ្នែងដោយប្រើសេចក្ដីឆ្លៀវឆ្លាតនឹងសេចក្ដីអង់អាច ឲ្យគ្រប់កម្លាំង ទើបអ្នកបាន
ប្រាសចាកវិបត្តិទាំងនេះទៅខ្លះ ។
លោកអ្នកកើតឆ្នាំរកា
ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នក បានផលសម្រេចបំណងមែនពិត ប្រកបទៅដោយ
សេចក្ដីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបា របស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះ
ទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី អ្នកត្រូវបានឡើង
តំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្មនឹង
អគ្គីភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្ដាសាយ ។
លោកអ្នកកើតឆ្នាំច
ក្នុងឆ្នាំនេះ អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺ
ឈឺថ្កាត់ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធ ជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វីត្រូវ
ពិចារណាមុខក្រោយឲ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការអ្នកមុខជាត្រូវរងអំពើសង្កត់
សង្កិនយ៉ាងគួរ ឲ្យធរមានមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំឡេង ជាត្លុកកំប្លែង
លលេងជាមួយគេញយ ៗ ពេក ចូរខំបំពេញខ្លួនឲ្យគេឃើញថា យើងជាមនុស្សមានរបៀប
និងសុភាពរៀបរយ ចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោរ
បង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឲ្យបានទ្រព្យ នឹងបានស្ដុកស្ដម្ភ ។
លោកអ្នកកើតឆ្នាំកុរ
ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងមានដល់ លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វី
នឹងបានសម្រេចជាដរាប មិត្តភ័ក្ដិឬនាយចៅហ្វាយនាយជាធំប្រុងទំនុកបម្រុងដល់អ្នក តែថា
រឿងដែលអ្នកត្រូវប្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីឯនេះទៅនិន្ទាឲ្យអ្នកឯនោះ ឮឬ
ដឹង បើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះឈ្មោះថាខ្លួនអ្នកបានដោះ ស្រាយពីការបែក
បាក់រវាងមេត្រីភាព ៕
(ប្រភពពីខ្មែរសារិកា)