អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញនាប៉ុន្មានថ្ងៃចុង
ក្រោយនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីជាម្តាយជនជាតិជប៉ុន បានរកអោយឃើញថា មានគំ
និតច្នៃប្រឌិតមួយខ្ពស់ក្នុងការប្រើកាយវិការទារកគេង តុបតែងធ្វើជារូបសិល្បៈផ្សេងៗដ៏រស់រវើក
លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ស្រ្តីជាម្តាយជនជាតិ
ជប៉ុនរូបនោះមានឈ្មោះថា Mami Koide បានប្រើប្រាស់ពេលវេលាដែលកូនរបស់ខ្លួនកំពុងនិទ្រា
លង់លក់ ដើម្បីធ្វើការងារសិល្បៈដ៏អស្ចារ្យមួយ ។ នោះគឺការយកសម្ភារប្រើប្រាស់ក្នុងផ្ទះមកតុប
តែងលើពូក និងរាងកាយរបស់ទារកកំពុងគេង ដើម្បីរំលេចជាផ្ទាំងគំនូរដ៏ស្រស់ស្អាត។
គួរបញ្ជាក់ផងដែរថា កូនស្រីរបស់គាត់មានឈ្មោះ Nuno បានក្លាយជាតួឯកសំខាន់ ក្នុងការតុប
តែងរបស់ម្តាយរូបនេះ ដោយបានប្រើប្រាស់វត្ថុសាមញ្ញនានាដូចជាសម្លៀកបំពាក់ ស្រោមជើង
បន្លែនិងស្លាបព្រា ដើម្បីរំលេចជារូបរាងផ្កា រុក្ខជាតិ សត្វនានាអមជុំវិញកូនស្រីរបស់ខ្លួនដែលកំ
ពុងគេងលង់លក់។
ទន្ទឹមនឹងការងារសិល្បៈក្រៅម៉ោងមួយនេះ ស្ត្រីជាម្ដាយបាននិយាយបញ្ជាក់ថា ៖ ខ្ញុំមិនដឹងថាប្រើ
ប្រាស់កូនខ្ញុំជាតួអង្គក្នុងផ្ទាំងគំនូរ សិល្បៈនេះវាជារឿងល្អឬអត់នោះទេ។ កូនខ្ញុំកំពុងតែគេងលង់
លក់ គេអាចត្រូវបានរំខានដោយសារតែខ្ញុំយកវត្ថុផ្សេងៗទៅដាក់ជុំវិញ គេក៏ថាបាន។ ជា្របកាន់
តែច្បាស់តាមដានទស្សនារូបមួយចំនួននៅខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ Asiaone