ភាពយន្ត ៖ ប្រិយមិត្តច្បាស់ ជាធ្លាប់បានទស្សនា Pitch Perfect វគ្គទីមួយ រួចមកហើយកាលពីឆ្នាំ 2012 ដែលនិយាយពីក្រុមនារីដែលចូលរួមការប្រកួតចំរៀងជាលក្ខណះបញ្ចេញសំលេងភ្លេងពីមាត់ផ្ទាល់តែ ម្តង អ្វីដែលធ្វើអោយប្រិយមិត្ត ចូលចិត្ត រឿងនេះ ក៏ ព្រោះតែមកពី ចំរៀងប្លែកៗ និង ភាពកំប្លែងពីតួសំដែង។ ឥលូវនេះ Pitch Perfect 2 បានបញ្ចាំងហើយនៅក្នុងរោងភាពយន្តទូទាំងពិភពលោក រួមទាំង ក្នុងប្រទេសកម្ពុជា ដែលនៅពេលនេះបានរកប្រាក់ចំណូលជាច្រើន ដែលបានក្លាយទៅជា អ្នករកប្រាក់បានច្រើនលេខមួយក្នុងតារាង។
Pitch Perfect 2 បរិយាយសាច់រឿង បន្ត ពីភាព ជោគជ័យរបស់ក្រុមនារី Ballas ដែលត្រូវសំដែងបន្ត ដើម្បី ដណ្តើមយកជើងឯង ប្រចាំ ពិភពលោក ដែល ប្រារព្ធឡើង មួយឆ្នាំម្តងប៉ុណ្ណោះ ហើយនេះមិន មែន ជា ការប្រកួតធម្មតាទេ ព្រោះមាន ការចូលរួមពីក្រុមគ្រប់ប្រទេសទាំងអស់ ដែលការប្រកួតគឺត្រូវ បានផ្តល់ពិន្ទុ មិន ត្រឹមតែ សំលេងច្រៀងទេតែ ការសំដែង សហការណ៏គ្នាជាក្រុមដែល ធ្វើយ៉ាងណា អោយ មានការលេខធ្លោ បើទោះបីជាមិនប្រើប្រាស់ឧបករណ៏តន្ត្រីអ្វីទាំងអស់។
សំដែងដោយតារាស្រីស្អាតៗ ដូចជា Anna Kendrick ដែលមានឈ្មោះថា Bela និង ស្រីស្អាត Fat Amy សំដែងដោយ Rebel Wilson ដែលនាងប្រហែលជា តួ អង្គដែលប្រិយមិត្តចូលចិត្តជាងគេហើយ ព្រោះ ចរិត ស្រីស្អាត តែរូបរាងធាត់គួរអោយខ្នាញ់។
ប្រិយមិត្តអាច តាមដាន ពត៌មានភាពយន្តបាន ដោយគ្រាន់តែតាមដានជាមួយ ចៃកុន តាមហ្វេសប៊ុក www.facebook.com/jaikon.cambodia និង add ជាមិត្តផ្ទាល់ពីកម្មវិធី LINE ដែលមាន ID: @JAIKON ។ ប្រិយមិត្តអាចឈ្នះរង្វាន់ជារៀងរាល់សប្តាហ៏ដូចជា សំបុត្រកុន, poster និងរង្វាន់ពិសេសដែល មិន អាច ទិញ បានជាច្រើនទៀត។
សូមទស្សនាវីដេអូឃ្លីបខាងក្រោម:
ប្រភព ៖ Westec Media Limited