នារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Sabrina Boing Boing អាយុ ២៨ឆ្នាំ មកពីប្រទេសប្រស៊ីល បាន
និយាយដោយខ្លួនឯងថា ខ្លួនគឺជាអ្នកដែលស្រលាញ់សត្វ។ ថ្មីៗនេះ នាងបានធ្វើឲ្យមនុស្សជា
ច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលរូបថតឲ្យកូនគោ បៅដោះ ដ៏ធំទ្រលុកទ្រលន់
ជាច្រើនសន្លឹករបស់នាង ត្រូវបានបង្ហោះលើអ៊ីនធឺណេត។
Sabrina បាននិយាយថា: “ខ្ញុំបានប្រើទឹកដោះរបស់ខ្ញុំ ឲ្យកូនគោបៅ ដើម្បីបង្ហាញពីទឹកចិត្តស្រ-
លាញ់សត្វ។ វាមានរឿងខ្លះ មិនទាមទារឲ្យត្រឹមត្រូវតាមគោលការណ៍ឡើយ កូនគោនេះសក្តិសម
នឹងទទួលបានដូច្នេះ”។
សកម្មភាពដ៏ចម្លែកក្នុងការឲ្យកូនគោបៅដោះរបស់ Sabrina ត្រូវបានទទួលការចាប់អារម្មណ៍
យ៉ាងខ្លាំងពីសំណាក់មនុស្សជាច្រើន។ មានអ្នកខ្លះនិយាយបែបឌឺដងថា" ជាមួយដើមទ្រូងធំយ៉ាង
នេះ ប្រយ័ត្នកូនគោឆ្លងមេរោគ ពីសារធាតុ silicon"។ មានអ្នកខ្លះរិះគន់ថា "ជាការបង្អួតដើមទ្រូងទេ
មិនមានជាការស្រលាញ់សត្វឡើយ"។ ជាក់ស្តែង អ្នកនិយមអ៊ីនធឺណេតជាច្រើននាក់បាននិយាយ
ថា Sabrina ធ្វើនូវសកម្មភាពបែបនេះ គ្រាន់តែចង់កែកំសាន្តលេងតែប៉ុណ្ណោះ៕
ដោយ៖ សិលា
ប្រភព៖ K14