ខណៈពេលកំពុងបង្រៀន គ្រូម្នាក់នៅសកលវិទ្យាល័យមួយនៅរុស្ស៊ី ស្រាប់តែដោះអស់សម្លៀក
បំពាក់ បណ្ដាលឱ្យសិស្សនាំគ្នារត់ចេញពីបន្ទប់រៀន។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី ៧វិច្ឆិកា នៅឯសកលវិទ្យាល័យ Dagestan,
Makhachkala ប្រទេសរុស្ស៊ី។ ពេលកំពុងបង្រៀនសិស្សអំពីការវះកាត់ គ្រូបង្រៀនម្នាក់ឈ្មោះ
Kamil Magomedo ក៏ស្រាប់តែដោះសម្លៀកបំពាក់អស់ពីខ្លួន នៅចំពោះមុខសិស្សដែលមានវត្ត
មានពេញបន្ទប់។ លោកគ្រូម្នាក់នេះ ស្លៀកពាក់ខោអាវឡើងវិញ បន្ទាប់ពីបានឃើញសិស្សរបស់
ខ្លួន នាំគ្នារត់ចេញស្ទើរអស់ពីបន្ទប់។
និស្សិតម្នាក់ដែលមានវត្តមាននៅក្នុងបន្ទប់រៀននោះ ឱ្យដឹងថា “យើងខ្ញុំមិនបានដឹងថា មានរឿង
អ្វីកើតឡើងចំពោះលោកគ្រូនោះទេ។ លោកគ្រូបានដោះសម្លៀកបំពាក់ទាំងអស់ដោយមិនបាន
ប្រាប់មុន។ សិស្សជាច្រើនមានការភ័យខ្លាច។ សិស្សស្រីបានរត់ចេញពីថ្នាក់រៀនស្ទើរតែទាំង
អស់”។
ប្រភពព័ត៌មានឱ្យដឹងថា លោកគ្រូ Kamil Magomedo បានចាប់ផ្ដើមមកបង្រៀននៅសកលវិទ្យា
វេជ្ជសាស្ដ្រ Dagestan ចាប់តាំងពីឆ្នាំ ២០០៦ ហើយចាប់ពីខែមេសា ឆ្នាំ ២០១៥ គ្រូបង្រៀនម្នាក់
នេះ បានទទួលបន្ទុកក្នុងការបង្រៀនមុខវិជ្ជាវះកាត់។
បច្ចុប្បន្ន Kamil Magomedo ត្រូវបានចាប់ឃាត់ខ្លួន ពីបទធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ ប៉ុន្តែ គ្រូ
ប្រៀននេះបាននិយាយថា ខ្លួនមិនបានចាំអ្វីទាំងអស់អំពីហេតុការណ៍ដែលបានកើតឡើង៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Thesun/Youtube