CamNews

រថយន្ត 

រថយន្តរបស់ប្រធានាតិបតីលីប៊ី មានសុវត្ថិភាពជាងគេបំផុតលើពិភពលោក។


ប្រធានាតិបតីលោក Gaddafi ប្រហែលដឹងថាខ្លួនមានសត្រូវជាច្រើន ដែលចង់លួចសម្លាប់
លោក ដូច្នេះ លោកបានជ្រើសរើសសំរាប់ខ្លួន រថយន្តដែលមានសុវត្ថិភាព ជាងគេបំផុត​លើ​
ពិភពលោក។
លោកបានធ្វើកម្រោងដោយខ្លួនឯង រថយន្តមួយដើម្បីថែរក្សាខ្លួន។ ប្រជាជនលីប៊ីនិយាយ
ថារថយន្តរបស់មេដឹកនាំនេះគឺរថយន្តមានសុវត្ថិភាព​ជាងគេបំផុត​លើពិភព​លោក។ វាមាន
ឈ្មោះថា Saroukh el-Jamahiriya (Libyan Rocket) ដោយសារវាមានរូបរាងវាដូចជា Rocket
មួយអញ្ចឹង។

មានប្លង់ដូចនឹងរថយន្តJames Bond រថយន្តនេះគឺចំណុះកម្មសិទ្ធិរបស់លោក Gaddafi តាំង​
ពីឆ្នាំ១៩៩៩។ លើកដំបូង លោក Gaddafi បង្ហាញ Libyan Rocket គឺតាំងពី១១ឆ្នាំមុន ក្នុងវិធី
ខួបទី​៣០ឆ្នាំ ជោគជ័យនៃបដិវត្តនៅលីប៊ី។ រថយន្តនេះមានប្រព័ន្ធការពារអេឡិចត្រូនិច
ម៉ាស៊ីន V6 កម្លាំង 230 cc ។ រថយន្តនេះ នៅឆ្នាំ ១៩៩៩ វាបានមានតំលៃ ប្រហែល ២លានអីរ៉ូ។
ហើយខាងក្រោមនេះគឺររថយន្ត២ក្នុងចំណោមរថយន្តដ៏អស្ចារ្យរបស់ Gaddafi ៖


(ដោយ៖ មិនា)

Tags: