ទីក្រុងដាកា៖ នៅតាមផ្លូវនៃទីក្រុងដាកាប្រទេសសេណេហ្កាល់ មន្ត្រីប៉ូលីស បានឃើញមាន ដៃរបស់មនុស្សម្នាក់លូកចេញតាមប្រឡោះទ្វារនៃផ្ទះបាក់បែកមួយ ដើម្បីចាប់យក នំបុ័ង ពីបុគ្គលិក សុខាភិបាល។
នៅក្នុងផ្ទះបាក់បែកនោះ មានមនុស្ស៣៣នាក់ ត្រូវបានឃុំទុក បន្ទាប់ពីមាននិស្សិត អាយុ២១ឆ្នាំម្នាក់ ដែលមកពីប្រទេសហ្គីណេ បានទៅស្នាក់នៅក្នុងផ្ទះនោះ កាលពី កន្លះខែមុន ដោយមានផ្ទុកមេរោគ Ebola។ បើតាមមន្ត្រីសុខាភិបាលឲដឹងថា៖ និស្សិតម្នាក់នោះ ឥលូវនេះ ត្រូវបានដាក់នៅ ដាច់ ដោយឡែក ពីគេ នៅឯមន្ទីពេទ្យដាកា ហើយហាក់ដូចជាមានស្ថានភាពធូរស្បើយ។ កន្លងមក គ្មានករណី ជំងឺ Ebola ត្រូវបានបញ្ជាក់ឡើយនៅក្នុងប្រទេសសេណេហ្កាល់នេះ ប៉ុន្តែអង្គការ សុខភាពពិភពលោក បាននិយាយ កាលពីថ្ងៃអង្គារថា៖ មានករណីសង្ស័យចំនួន២ ករណី ត្រូវបាន រកឃើញនៅក្នុងប្រទេសនេះ ប៉ុន្តែមិនបាន ផ្តល់ការបញ្ជាក់លំអិតបន្ថែមទេ។ ទីក្រុងដាកា ដែលមាន ប្រជាជនរហូតទៅដល់ ៣លាននាក់ កំពុងរង់ចាំ មើលយ៉ាងអន្ទះសារ ថាតើការមកដល់របស់និស្សិត ម្នាក់នោះ បានបង្ករោគរាលដាលដល់ប្រទេសនេះ រឺមួយយ៉ាងណា។
ចំពោះការទប់ស្កាត់ ការផ្ទុះឡើងនៃមេរោគ Ebola មជ្ឃមណ្ឌលជំនួយ និងដឹកជញ្ជូនអន្តរជាតិ កំពុងរិះរក វិធីបញ្ឈប់ការរាលដាលនេះ។ ក៏ប៉ុន្តែករណីរបស់និស្សិតម្នាក់នោះ បង្ហាញឲឃើញ ពីភាពលំបាកក្នុងការ ទប់ស្កាត់ជំងឺនេះ ម៉្យាងទៀតធនធានរដ្ឋាភិបាល ហាក់ដូចជាមាន ភាពយឺតយ៉ាវ។
និស្សិតម្នាក់នោះ បានរត់គេចពីការឈ្លបមើល នៅក្នុងប្រទេសហ្គីណេ កាលពីថ្ងៃទី ១៥ សីហា បន្ទាប់ពី បងប្រុសរបស់គេបានស្លាប់ដោយសារ ជំងឺ Ebola ដែលបានឆ្លងនៅក្នុង ប្រទេស សេរ៉ាលីអន ហើយក្រោយមកម្តាយ និងបងស្រីរបស់គេក៏បានធ្លាក់ខ្លួនឈឺ។
អង្គការសុខភាពពិភពលោក បាននិយាយថា៖ ឥលូវនេះ ប្រទេសសេណេហ្កាល់ កំពុងព្យាយាម តាមដាន ស្ថានភាពរបស់និស្សិតម្នាក់នោះ ព្រមទាំង អ្នកដទៃទៀតដែលបានទាក់ទងជាមួយគាត់។ អាជ្ញធរ ប្រទេសនោះ បានឲដឹងថា៖ មនុស្សដែល នៅក្រោមការឈ្លបមើល កំពុងត្រូវបានធ្វើតេស្ត មើលជំងឺ គ្រុនក្តៅ ទាំងព្រឹក ទាំងល្ងាច។ វានៅតែមិនទាន់ច្បាស់ថា ករណីសង្ស័យចំនួន២ ដែលអង្គការសុខភាពពិភពលោក បានលើកឡើងនោះ មាននៅក្នុងចំណោមក្រុមមនុស្សនោះរឺមួយ យ៉ាងណាទេ។
ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ news