CamNews

តារា 

ឡូយមែន! នាង Yaya នឹងសម្តែងរឿងខ្នាតធំមួយ ជាមួយនិងតារាកូរ៉េ ដែលជាសមាជិកក្រុម 2PM

កំសាន្ត ៖ ថ្មីៗនេះបានលេចលឺព័ត៌មានថា តារាសម្តែងថៃ នាង Yaya Urassaya នឹងសម្តែងរឿងខ្នាតធំមួយ ជាមួយនិងតារាកូរ៉េ ដែលជាសមាជិកក្រុម 2PM ដែលមានឈ្មោះថា Nickhun និងតារាសម្តែងប្រុសថៃម្នាក់ទៀត ដែលមានឈ្មោះថា លោក Sunny Suwanmethanon ។ 

ប្រភពដដែលបន្តថា អ្នកគាំទ្ររបស់តារាស្រីវ័យក្មេងរូបនេះ មានអារម្មណ៍រំភើបមែនទែន ក្រោយពីបានដឹងដំណឹងមួយនេះ ព្រោះនេះគឺជារឿងខ្នាតធំទី ២ បន្ទាប់ពីរឿង "Nakee 2" ។ 

គួរបញ្ជាក់ឲ្យដឹងថា រឿងនេះបង្ហើបឲ្យដឹងនូវចំណងជើង នៅថ្ងៃទី ១៣ ខែវិឆ្ឆិកាខាងមុខនេះ ។ សូមកុំភ្លេចរង់ចាំតាមដានព័ត៌មានបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Yaya Urassaya James Jirayu Nico