CamNews

តារា 

James Jirayu ទម្លាយទំនាក់ទំនងជាមួយនិងនាង Taew Natapohn

ថៃ ៖ ថ្មីៗនេះដោយសារតែតារាសម្តែងថៃ លោក James Jirayu បានបង្ហោះរូបថតរបស់នាង Taew Natapohn ជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តកា្រម ទើបធ្វើឲ្យហ្វេនជាច្រើនលាន់មាត់ថា តារាសម្តែងប្រុសរូបនេះមានចិត្តចង់ញ៉ែរៀមច្បង ។ 

ជុំវិញជាមួយនិងរឿងនេះផងដែរ លោក James Jirayu បាននិយាយថា ចំពោះទំនាក់ទំនងនឹងនាង Taew Natapohn ត្រឹមជាមិត្តរួមអាជីពនោះទេ ចំនែកឯរូបថតដែលបានបង្ហោះព្រោះលោកឃើញថា ស្អាតៗ ម្យ៉ាងទៀតវាគឺជាស្នាដៃថតរបស់លោកថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា James Jirayu និង Taew Natapohn ចាប់ផ្តើមជិតស្និទ្ធជាមួយគ្នាបន្ទាប់ពីអ្នកទាំងពីរបានសម្តែងរឿង "ហ្គេមស្នេហា" ។ បើនិយាយអំពីប្រជាប្រិយភាពជាគូវិញ គឺតារាសម្តែងទាំងពីរដួងនេះ ទទួលការគាំទ្រ និងមានហ្វេនចង់ឲ្យពួកគេស្រលាញ់គ្នាច្រើន ប៉ុន្តែជាអកុសលគឺនាង Taew Natapohn មានគូស្នេហ៍ទៅហើយឈ្មោះថា លោក Thon Aach Lhaisakul ហើយអ្នកទាំងពីរបានស្រលាញ់គ្នាអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ៕



James Jirayu និង Taew Natapohn 





លោក Thon Aach Lhaisakul និងនាង Taew Natapohn ដែលជាសង្សារនឹងគ្នាពិតប្រាកដ 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Taew Natapohn Tameeruks Thon Aach Lhaisakul James Jirayu