កំសាន្ត ៖ សម្រាប់ឆ្នាំនេះមិនដូចឆ្នាំដទៃទេ ព្រោះខ្ញុំមិនទទួលការងារ ប៉ុន្តែឆ្នាំនេះខ្ញុំនឹងធ្វើការនៅឆ្នាំឆ្លងឆ្នាំ ហើយខ្ញុំនឹងមានទៅណាមកណាជាមួយនិង Alek Teeradetch ទេ នៅថ្ងៃនោះ ។ Toey Jarinporn Joonkiat និយាយ ។
Toey Jarinporn បន្ថែមទៀតថា នៅក្នុងខែមករា ឆ្នាំ ២០១៩ ពួកយើងនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងតៃវ៉ាន់ ។ ជាការពិតណាស់ ខ្ញុំមិនដឹងថា Alek នឹងធ្វើការនៅថ្ងៃនោះឬអត់ទេ ។ ខ្ញុំមានគម្រោងទៅតៃវ៉ាន់ចំនួន ៤ ទៅ ៥ ថ្ងៃ ប៉ុន្តែខ្ញុំនឹងទៅជប៉ុនច្រើនថ្ងៃ ព្រោះរឿងភាគរបស់ខ្ញុំនៅមិនទាន់ចាប់ផ្តើមថតនៅឡើយ ។
សម្រាប់ទំនាក់ទំនងរបស់ខ្ញុំជាមួយគាត់ ពួកយើងបន្តរៀនពីគ្នា យើងទើបស្គាល់គ្នាក្នុងរយៈពេលខ្លី ហើយខ្ញុំក៏មិនបានវាយតម្លៃគាត់ជាមនុស្សបែបនេះឬមនុស្សបែបនោះដែរ ។ តួស្រីក្នុងរឿង "បុផ្កាលាក់លម្អង" បន្តទៀតថា Alek គឺជាមនុស្សដែលគួរឲ្យស្រលាញ់ ប៉ុន្តែពួកយើងត្រូវកែប្រែរឿងខ្លះដើម្បីគ្នាទៅវិញទៅមក ។
ចំពោះគ្រួសាររបស់ Toey Jarinporn គឺមិនថាអីនោះទេ ព្រោះគាត់គោរពការសម្រេចចិត្តរបស់នាង ។ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះនិយាយទៀតថា សង្សាររបស់នាងគឺជាមនុស្សដែលតែងតែនិយាយកំប្លែងជាមួយសមាជិកគ្រួសាររបស់នាង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate