CamNews

ម៉ូដែល 

ស្រីស្អាត១០០នាក់ ស្លៀកពាក់លីអូទៅ shopping


ថ្មីៗនេះ មជ្ឈមណ្ឌល shopping Lakeside ទីក្រុង Essex ប្រទេសអង់គ្លេស បានមានការ
ផ្សាយពាណិជ្ជកម្មដ៏ចម្លែកដែលគួរឲ្យចាប់អារម្មណ៍។ គេប្រកាសថា​គេនឹងជូន​ផលិផល​ដោយឥតគិតថ្លៃសំរាប់ស្រីៗ១០០នាក់ អាយុចាប់ពី១៨ឆ្នាំឡើងទៅ​ដែលស្លៀបពាក់​តែ​
ខៅអោវទ្រនាប់មកមជ្ឈមណ្ឌល។
ព្រឹត្តិការណ៍ពិសេសនេះត្រូវបានរៀបចំឡើង​ដោយគោលបំណង់ជាខួបរំលឹកអនុស្សវរីយ៍
ចេញលក់ផលិតផលថ្មី។ ស្រី១០០នាក់នេះបានមានឱកាសជ្រើសរើសផលិតផលជាន់ខ្ពស់
មានតំលៃ ១៦៣ដុល្លាអាមេរិច។ ដំបូងគេគិតថាស្រីៗនឹងជ្រើសម៉ូដអាវ ប៉ុន្តែការពិតគេចូល
ចិត្ត​ស្បែកជើងជាង។

គេចូលចិត្ត​ស្បែកជើងជាង

លោកស្រី Kylie Minor អ្នកតំណាងរបស់មជ្ឈមណ្ឌលលក់ដូរបានឲ្យដឹងថា៖ �ពិតជាគួរឲ្យ​
ចាប់អារម្មណ៍ខ្លាំងណាស់នៅពេលឃើញស្រីៗទៅ shopping ក្នុងសំលៀកបំពាក់លីអូ។ ខ្ញុំ
ជឿ​ថាគេនឹងជ្រើសបានរបស់ដ៏អស្ចារ្យពីទីនេះ�



វិធីទាក់ទាញអតិថិជន​ដោយរបៀបឲ្យអតិថិជនស្លៀកពាក់លីអូមកទិញឥវាន់ឥតគិតថ្លៃ
បាន​ពេញនិយមណាស់ហើយ។ ឆ្នាំមុន ហាងលក់ខៅអោវម៉ូដែល Desigual នៅ Manhattan
ប្រទេសអាមេរិច ក៏មានការផ្សាយពាណិជ្ជកម្មដូចអញ្ចឹង។ នៅដើមឆ្នាំនេះ ក៏ក្រុមហ៊ុនម៉ូដ Desigualដដែល នៅប្រទេសអេស្បាញ ក៏បានចាប់ផ្តើមសប្តាហ៍ Shopping ដោយពាក្យ
ស្លោក​ដ៏ចម្លែក៖ "មកជាមួយខៅអាវទ្រនាប់ ទៅវិញជាមួយខៅអាវ Desigual"។ មានរាប់ពាន់
នាក់បាន ឈរចាំដល់វែនចូលក្នុងស្ថានភាពធាតុអាកាសត្រជាក់ ប៉ុន្តែមាន​ត្រឹមតែ​១០០នាក់​មានសំណាងទិញបានឥវាន់ដោយឥតគិតថ្លៃទេ។

ខាងក្រោមនេះគឺរូបភាពពីប្រទេសអេស្បាញ៖

មានរាប់ពាន់នាក់ឈរចាំដើម្បីបានចូល


ប្រែសម្រួលដោយ៖ មិនា

Tags: