CamNews

តារា 

អីយ៉ារំភើបម៉្លេះ ..! ប៊ីរីយ៉ា មានប្រុសសង្ហា លត់ជង្គង់ជូនផ្កា

នំពេញៈសម្រាប់នារីគ្រប់រូប ពិតជាចង់ឃើញ និងចង់បានខ្លាំងណាស់ ការបង្ហាញក្តីស្រឡាញ់ បែបមនោសញ្ចេតនាជ្រាលជ្រៅ ពីបុរសដែលខ្លួនស្រឡាញ់ ។ ជាក់ស្ដែងថ្មីៗនេះតារាស្រី កញ្ញា ប៊ីរីយ៉ា បានធ្វើឲ្យអ្នកគាំទ្រ និងនារីៗជាច្រើនទៀតកើតសេចក្ដី ច្រណែននាងមិនតិចទេ ក្រោយពីនាងបង្ហាញពីភាពផ្អែមល្ហែម ខណៈមានបុរសសង្ហាវ័យក្មេងម្នាក់ បាន យកបាច់ផ្កាជូននាងដោយលត់ជង្គង់ ពោលពេញ ដោយក្តីស្រឡាញ់ ប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោង យ៉ាងដូច្នេះ ។

ស្ថិតនៅក្នុងរ៉ូបខ្លី ត្រឹមជង្គង់ពណ៌ស្វាយ តែងខ្លួនបែបជានារីសម័យថ្មី កញ្ញា ប៊ីរីយ៉ា ត្រូវបានបុរសប្លែកមុខម្នាក់មានរូបរាងសង្ហា បានកាន់បាច់ផ្កាពណ៌ស្វាយ មកជូនដល់នាង ដោយការបង្ហាញពីភក្តីស្នេហ៍ស្មោះ។ បុរសរូបនោះ បានលត់ជង្គង់ជូនផ្កានាង ទាំងទឹកមុខញញឹមញញែម បិទមាត់មិនជិតទាល់តែសោះ ។ ជាការពិតណាស់កាយវិកាបែបនេះ កម្រមានណាស់សម្រាប់ជីវិតពិត គឺភាគច្រើនមានតែ នៅក្នុងការសម្តែងរឿង តែប៉ុណ្ណោះ ។

បើទោះជាមានការបង្ហាញ ជាសាធារណៈ នៃរូបភាពបែបនេះក្តីក៏មាន ទស្សនិកជនមួយចំនួន បានបញ្ចេញមតិ លើកឡើង ស្រដៀងៗគ្នាថា បុរសម្នាក់នោះ អាចជាគូស្នេហ៍ថ្មី របស់ ប៊ីរីយ៉ា ហើយ មើលទៅ បានជាហ៊ានសម្ញែងភាព ផ្អែមល្ហែមជាមួយគ្នាបែបនេះ ក្រោយពីមានព័ត៌មានលេចឮថា នាងនិងគូស្នេហ៍ កំពុងតែជួបភាពរង្គោះរង្គើ ជាមួយគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news