CamNews

ព័ត៌មានជាតិ 

វេទិកាបរិយាប័ណ្ណ ហិរញ្ញវត្ថុមេគង្គ លើកទីមួយ វឌ្ឍនភាព បិរយាប័ណ្ណហិរញ្ញវត្ថុ​ តាមរយៈសហប្រតិបតិ្តការ

នៅថ្ងៃប្រកាសបិទវេទិកាបរិយាប័ណ្ណហិរញ្ញវត្ថុមេគង្គកម្ពុជាលើកទីមួយ ធនាគារដែល​មាន​បណ្ដាញទន់ខ្សោយ និង​ក្រុមការងាររៀបចំកម្មវិធី មូលនិធិសហប្រិតបត្តិការអភិវឌ្ឍន៍ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ADA សូមថ្លែង​អំណរគុណ​ដល់អ្នកផ្ដួចផ្ដើមរៀបចំ​វេទិកានេះ គឺធនាគារជាតិនៃកម្ពុជា និង​លោកជំទាវ នៀវ ចន្ថានា​​ អភិបាលរង ចំពោះមតិបើកកម្មវិធី ដៃគូ ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​មូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ រួម​ទាំង​ភ្ញៀវកិតិ្តយសទាំងអស់ដែល​បាន​ចូលរួម​ក្នុងព្រឹត្តិការណ៍តែមួយគត់ដែល​មាន​រយៈពេលបួនថ្ងៃនេះ។ ​


តាម​ការប៉ាន់ប្រមាណមាន​ប្រជាជនចំនួន​ 1 ពាន់លាន​នាក់ខ្វះ​ការទទួលបានហិរញ្ញវត្ថុនៅវេទិកាតំបន់អាស៊ីនេះ​​​​​។ ចំណុចទីមួយ គឺជាជំហាន​ដំបូង​ដែលចាំបាច់​ក្នុងការ​លើក​កម្ពស់​ទំនាក់ទំនង​ និង​ការ​ពិភាក្សាអំពី​គំនិតផ្ដួចផ្ដើម​ស្ថាប័នថ្មី​ក្នុងគោលបំណងដើម្បីសម្រេច​បរិយាប័ណ្ណហិរញ្ញវត្ថុដ៏អស្ចារ្យក្នុងតំបន់មេគង្គតាមរយៈការពង្រឹងសហប្រតិបត្តិការ​ និងចែករំលែកចំណេះដឹងទៅវិញទៅមករវាង​បណ្ដាប្រទេស និងគ្រឹះស្ថាននាន។

​ នៅនិន្នាការថ្ងៃនេះអំពីកំណើន​សេដ្ឋកិច្ចពឹងផ្អែកគ្នាទៅវិញទៅម​ករវាង​បណ្ដាប្រទេស​ក្នុងតំបន់ យើងត្រូវ​ពិនិត្យ​មើល​ព្រំដែនរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដោយកត្ដាណាមួយ។ កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ពិតជាចាំបាច់​ ហើយ​វេទិកានេះធ្វើឡើង​ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរនោះ និង​គាំទ្រ​ដល់តួអង្គទាំងអស់ឲ្យ​ខិតខំបង្កើន​ជីវភាព​រស់នៅអ្នកទទួលផល​របស់យើង ។


Olivier Massart នាយកប្រតិបត្តិ ADA

វេទិកា​បរិយាប័ណ្ណហិរញ្ញវត្ថុ​មេគង្គលើកទីមួយ​មាន​គណប្រតិភូចូលរួម​ចំនួន​ 300 នាក់តំណាង​ឲ្យ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភា្នក់ងាររដ្ឋាភិបាល សហជីពឥណទាន គ្រឹះស្ថាន​តាម​សហគមន៍ ធនាគារពាណិជ្ជ ប្រតិបតិ្តករបណ្ដាញចល័ត ធនាគារកណ្ដាល និង​និយ័តករ ធនាគារអភិវឌ្ឍន៍ ក្រុមហ៊ុនធានារ៉ាប់រង គ្រឹះស្ថានអប់រំ និងស្រាវជ្រាវ ក្រុមម្ចាស់ជំនួយ អង្គការក្រៅរដ្ឋាភិបាល អ្នកផ្ដល់សេវាហិរញ្ញវត្ថុ Hardware និង​ Software អ្នកប្រឹក្សាយោបល់ និង​ក្រុមហ៊ុនសេវាកម្ម​ដែល​មានជំនាញវិជ្ជាជីវៈ។

ចំណុចសំខាន់ដែល​បាន​ដោះស្រាយក្នុងវេទិការយៈពេល​ 3 ថ្ងៃនេះ​​មាន​កិច្ចពិភាក្សា និង​កិច្ចប្រជុំរួម​មាន​តួនាទី​យុទ្ធសាស្រ្ដអភិវឌ្ឍន៍ថ្នាក់ជាតិ ការអនុវត្តដ៏ល្អបំផុតនៃបទបញ្ញាត្តិ និងការត្រូតពិនិត្យ ការប្រើប្រាស់បច្ចេកវិទ្យា និង​បណ្ដាញបញ្ជូន​បន្ថែមទៀត ការផ្ដល់ការអប់រំដល់អតិថិជន និង​ការការពារអ្នកប្រើប្រាស់ ការបង្កើត​ហេដ្ឋារចនាសម្ព័ន្ធដែល​ជួយ​សម្រួល​ផ្នែក​ហិរញ្ញវត្ថុដល់​សហគ្រាសមីក្រូ ខ្នាតតូច និង​មធ្យម​ និង​ការបង្កើត​ក៏ដូចជាការ​លើកកម្ពស់សកម្មភាពសម្របសម្រួល និងភាពជាដៃគូរវាងស្ថាប័នឯកជន រដ្ឋាភិបាល សហគមន៍គោលដៅ និងដៃគូអភិវឌ្ឍន៍។​ មិនតែប៉ុណ្ណោះក៏មាន​ការលើកឡើងពិសេសពីទស្សនៈយេនឌ័រដើម្បីស្វែងយល់ពីបញ្ហាផ្សេងៗ​ដែលស្រ្ដីប្រឈមក្នុងការ​ទទួល និង​ការប្រើប្រាស់​សេវាកម្មហិរញ្ញវត្ថុ។

គំរូអាជីវកម្ម បច្ចេកវិទ្យា និង​បណ្ដាញបញ្ជូនថ្មីបង្កើត​ឡើង​ដោយ​ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា អង្គការក្រៅរដ្ឋាភិបាល និងអ្នកផ្ដល់​សេវាកម្មហិរញ្ញវត្ថុដទៃទៀតគឺកំពុងតែបិទគំលាតដកចេញហិរញ្ញវត្ថុ និង​ចូលរួម​ដល់កំណើនបរិយាប័ណ្ណ និងការកាត់បន្ថយ​ភាពក្រីក្រ។ វេទិកា​បរិយាប័ណ្ណហិរញ្ញវត្ថុ​មេគង្គលើកទីមួយ​បានលើកឡើង​អំពី​វឌ្ឍនភាព​បច្ចុប្បន្ន រួមទាំង​បណ្ដាប្រទេស និងដែគូពាក់ព័ន្ធដែលមាន​សក្ដានុពលក្នុងតំបន់មេគង្គដើម្បីធ្វើការ​រួមគ្នាជាធ្លុងមួយលើ​ប្រព័ន្ធអេកូហិរញ្ញវត្ថុថាមវន្តសម្រាប់ជាប្រយោជន៍ដល់ជនក្រីក្រ និង​អ្នកជួបការលំបាក



Stephen Taylor នាយកប្រតិបតិ្ត​នៃមូលនិធិសម្រាប់សហប្រតិបត្តិការអភិវឌ្ឍន៍

ចំណុចបានពិភាក្សា៖

សេវាកម្មហិរញ្ញវត្ថុថ្មី

មាន​អតិថិជន 30,000នាក់បានដាក់​សន្សំចំនួន 3 លានដុល្លាជាមួយបុគ្គលិកចល័ត - ជា​ ផល្លារិន,  CEO នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បង្ហាញអំពីការបើកសម្ភោធដាក់ឲ្យប្រើប្រាស់បុគ្គលិកចល័តរបស់អម្រឹតនាពេលថ្មីៗនេះ​ដើម្បីប្រមូល​ប្រាក់បញ្ញើរតាមម៉ូតូ “ពួកគេទទួល​យកតែ1ដុល្លាតែប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ​ពីអតិថិជន​តាមផ្ទះឬកន្លែងធ្វើការ ហើយអតិថិជនទទួ​លការ​បញ្ជាក់តាមរយៈសារ SMS”

Isara Wongrung អនុប្រធានប្រតិបតិ្តជាន់ខ្ពស់ប្រចាំធនាគារសន្សំរដ្ឋាភិបាលប្រទេសថៃ បានលើកឡើងថា​អ្នកប្រើប្រាស់ 1 លាន​នាក់ភាគច្រើន​ដែលប្រើ​ធនាគារ​ចល័តនៅឆ្នាំដំបូងគឹមានចំណូលទាប។

Pascal Ly  CEO នៃការិយាល័យ​ឥណទានកម្ពុជាបានបញ្ជាក់អំពីប្រសិទ្ធភាព​នៃការ "ចុះថ្លៃវិក័យប័ត្រ " ដើម្បីផ្ដល់ថវិកាលំហូរសាច់ប្រាក់ដល់ក្រុមហ៊ុនតូចៗ​ដែល​មាន​ការប្រឈម​នឹងហិរញ្ញវត្ថុចំពោះគម្រោងថ្មី “ប្រសិនបើក្រុមហ៊ុនទទួលការបញ្ជាទិញទំនិញចំនួន 1,000 ដុល្លា អ្នកឲ្យខ្ចីអាចប្រគល់ឲ្យក្រុមហ៊ុនចំនួន 800 ដុល្លា មុនសម្រាប់ការផ្គត់ផ្គង់ និងទទួលបានការទូទាត់មកវិញ​បន្ទាប់ពីទំនិញមកដល់។”

ការផ្ញើរប្រាក់ទៅឲ្យ

 “ការបន្ទាបតម្លៃនៃការផ្ញើរប្រាក់គឺអាទិភាពមួយ ចំពោះការទូទាត់​ជាមួយសេវាចល័ត​នឹងផ្ដល់​សក្ដានុពលដើម្បីកាត់តម្លៃរហូតដល់ 3%​ ពីលើ 7% មធ្យមរបស់អន្ដរជាតិបច្ចុប្បន្ន” Juanita Woodward of London based WorldRemit

ចំណេះដឹង និងការអប់រំផ្នែកហិរញ្ញវត្ថុ

"ការភ័យខ្លាចនៃការមិនដឹងបង្ការប្រជាជនច្រើនពីការមកដល់ក្នុងប្រព័ន្ធហិរញ្ញវត្ថុ" Nina Nayar សហការីនៃមូលនិធិអូស្រ្ដាលីសម្រាប់សហប្រតិបត្តិការអភិវឌ្ឍន៍

Somphone Sisenglath​ នាយកគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Ekphatthana​ ប្រទេសឡាវ បានបង្ហាញអំពី​ហ្គេម និង​ទូរទស្សន៍ត្រូវបានប្រើប្រាស់ដូចម្ដេច​សម្រាប់ជាជំនួយដល់ការអប់រំដល់កុមារអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន។  ដោយបានលើកអំពីការដាក់ឲ្យប្រើប្រាស់ “Smart Financial Centers” នៅសាលាចំនួន 52 ដែលបច្ចុប្បន្ន​មាន​កុមារចំនួន 40,000  នាក់មានគណនីសន្សំ។

លើសពីបំណុល

Stephen Higgins ដៃគូគ្រប់គ្រងនៃដៃគូយុទ្ធសាស្រ្ដ​មេគង្គបានបង្ហាញបញ្ហាអំពីការលើសបំណុលនៅកម្ពុជា​កំពុងតែមានកំណើនខ្លាំង​លើឥណទានកាលពីពីរឆ្នាំមុ។ "យើងសប្បាយរីករាយដែលឃើញថាវាបានធ្លាក់ចុះនៅឆ្នាំនេះ ហើយយើងគិតថាវាមានចន្លោះពី 15% ទៅ 20% ដែលជាគោលដៅចង់បាន.”


ពិពណ៌អ្នកវិនិយោគមីក្រូហិរញ្ញវត្ថុមេគង្គធ្វើឡើងនៅថ្ងៃទី​ 14 ខែកក្កដា ជាថ្ងៃបញ្ចប់វេទិកា និង​បានប្រមូលផ្ដុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) ច្រើនជាង 30 គ្រឹះស្ថានក្នុងរយៈពេល​ជាង100 “ ដែលជាកាលបរិច្ឆេទលឿន” ជួបជុំជាមួយអ្នកវិនិយោគមកពីតំបន់ដើម្បីបង្កើនការលើកទឹកចិត្ត​ដល់ភាពជាដៃគូ និងការផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមក។​


 


Tags: social news local news