(មេនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United បន្តចាញ់ក្រុមម្ចាស់ផ្ទះ Stoke City ២-០ ទៀតនៅ Premier League សប្តាហ៍ទី១៨ យប់មិញ ដែលធ្វើឲ្យកៅអីរបស់គ្រូបង្វឹក Louis van Gaal កាន់តែរង្គោះរង្គើខ្លាំងឡើងនៅកីឡ ដ្ឋាន Old Trafford ។
នេះជាការបរាជ័យក្នុងចំណោមលេង៧ប្រកួតចុងក្រោយនេះមិនដែលឈ្នះសោះ ដែលធ្វើឲ្យគ្រូបង្វឹកជនជាតិហូឡង់ Van Gaal កំពុងតែប្រឈមទៅនឹងការបណ្តេញចេញយ៉ាងខ្លាំងក្លាបំផុត អាចមានវាសនាដូចនឹងលោក Jose Mourinho ដែលត្រូវបានបណ្តេញចេញពី Chelsea ដែរនោះ ។
២គ្រាប់ដែលធ្វើឲ្យ Van Gaal បន្តចុកឈាមទៀតនោះ គឺបានកើតឡើងនៅនាទីទី១៩ និង ២៦ ពីការធ្វើបានសម្រេច ដោយកីឡាករ Bojan Krtic និងមិត្តរួមក្រុម Marko Arnautovic ដើម្បីរុញច្រាន Man Utd ធ្លាក់ចេញពីលេខ៥ ទៅឈរនៅលេខ៦បណ្តោះអាសន្នវិញ ដោយទើបតែរកបាន២៦ពិន្ទុប៉ុណ្ណោះ ឆ្លងកាត់១៨ប្រកួតមកនេះ ។
Van Gaal បានថ្លែងក្នុងសន្និសីទ ក្រោយពីបរាជ័យតាមរយៈសារព័ត៌មាន BBC ថា “ខ្ញុំគួរតែដើរចេញដោយខ្លួនឯងហើយមើលទៅ តែខ្ញុំនឹងពិភាក្សាជាមួយអនុប្រធានប្រតិបត្តិក្លឹប Man Utd លោក Ed Woodward ថាតើគួរនៅបន្ត ឬក៏យ៉ាងណានោះ” ។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ខាងលើបានបន្តទៀតថា “ខ្ញុំពិតជាធ្វើឲ្យអ្នកគាំទ្រខកបំណងខ្លាំងណាស់ តែរាល់ ការបរាជ័យទាំងអស់ ក្លឹបមិនគិតតែដេញចោលនោះទេ ក្នុងការដឹកនាំលេងចាញ់៤ប្រកួតជាប់ៗគ្នានោះ” ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី