CamNews

ជីវិត និងការងារ 

ធ្វើទណ្ឌកម្មខ្លួនឯង ដើម្បីសំដែងការគោរព ចំពោះព្រះ

អ៊ីស្លាមសាសនិក គណៈ Shiite ប្រកបដោយអបិយជំនឿយ៉ាងខ្លាំងក្លា ប្រើប្រាស់អាវុធដ៏គួរឱ្យ
ខ្លាចផ្សេងៗ ធ្វើទារុណ្ឌកម្មលើខ្លួនឯង រហូតដល់មានរបួស និងហូរឈាមនៅក្នុងការប្រារព្ធ
ពិធីបុណ្យ Ashura ក្នុងរដូវ Muharram ។

 

ពិធីសាសនាប្រកបដោយការបង្ហូរឈាមខាងលើនេះ ត្រូវបានគេយល់ថា មានសារសំខាន់
ចំពោះអ្នកកាន់សាសនាអ៊ីស្លាម គណៈ Shiite ដើម្បីសំដែងការគោរពបូជាចំពោះព្រះ Imam
Hussein ដែលជាចៅប្រុសរបស់ Mohammad នៃសាសនាអ៊ីស្លាម។

គម្ពីរបុរាណបានចែងថា ព្រះ Imam Hussein ត្រូវបានគេធ្វើឃាតនៅក្នុងសង្គ្រាមមួយ នៅ
សមុទ្រខ្សាច់ Kerbala(បច្ចុប្បន្ន ស្ថិតក្នុងទឹកដីរបស់អ៊ីរ៉ាក) នាសតវត្សទី ៧។ តាំងពីពេលនោះ
មក សាសនិកអ៊ីស្លាម គណៈ Shiite នៅទូទាំងពិភពលោក តែងប្រារព្ធពិធី Ashura នេះឡើង
នៅក្នុងថ្ងៃទី១០នៃរដូវបុណ្យ Muharram ដើម្បីបង្ហាញពីការគោរពរបស់ពួកគេ។

ក្រៅពីការប្រើប្រាស់កាំបិទចងទៅនឹងចុងខ្សែដើម្បីវាយទៅលើរាងកាយរបស់ខ្លួន ក្រុមអ្នកដែល
ចូលរួមក្នុងពិធីបុណ្យ Ashura នេះ ក៏ដើរជើងទទេ លើធ្យូងភ្លើង រួមនឹងការធ្វើទណ្ឌកម្មលើខ្លួន
ឯង ដោយវិធីផ្សេងៗទៀត។

នៅក្នុងពិភពលោក មានប្រទេសមួយចំនួនដែលមានអ្នកកាន់សាសនាអ៊ីស្លាម គណៈ Shiite
ច្រើនជាងគេ មានដូចជា ប្រទេស អាហ្គានិស្ថាន អ៊ីរ៉ាក់ អ៊ីរ៉ង់ ទួរគី អាហ្សែបៃហ្សង់ ប៉ាគីស្ថាន
លីបង់ និង បារែន។ ពិធីខាងលើ ត្រូវបានគេប្រារព្ធឡើងក្នុងទ្រង់ទា្រយធំ និងបានក្លាយជាថ្ងៃ
បុណ្យជាតិរបស់ប្រទេសមួយចំនួនផងដែរ៕


ដោយ ៖ សីហា
ប្រភព ៖ LD


Tags: Shiites Ashura