CamNews

យល់ដឹង 

ផ្តាច់បារីដោយក្រូចឆ្មារ


តាមការសិក្សារបស់អ្នកស្រាវជ្រាវដើម្បីផ្តាច់បារី បានឲ្យដឹងថា វីតាមីនc នៅក្នុងផ្លែឈើ
រសជាតិជូរជាពិសេសក្រូចឆ្មារធ្វើឲ្យបន្ថយ ចំណង់នីកូទីនជួយធ្វើឲ្យផ្តាច់បារីបាន ក្នុង
រយៈពេល 2សប្តាហ៍ព្រោះវីតាមីនc ក្នុងក្រូចឆ្មារនឹងធ្វើប្រតិកម្មទៅលើក្រពេញទទួលរស
ជាតិល្វីងធ្វើឲ្យរសជាតិបារីប្រែ ក្លាយទៅជាល្វីងចត់មាត់ ។ អ្នកត្រូវហាន់ក្រូចឆ្មារទាំងសំបក
ជាដុំតូចៗលុះនៅពេលចង់ជក់ បារីត្រូវយកដុំក្រូចឆ្មារមកបៀមក្នុងមាត់ជញ្ជក់ទឹកក្រូចឆ្មារ
ជាសន្សឹមៗនិងទំពាសំបកក្រូច ឆ្មារយឺតៗបន្ទាប់មកទទួលទានទឹកតាមក្រោយនឹងកាត់
បន្ថយចំណង់ជក់បារីបាន ។ ទោះជា ពេលដំបូងអ្នកមានអារម្មណ៍មិនចូលចិត្តក្តីប៉ុន្តែបើ
អ្នកអត់ធ្មត់បៀមក្រូចឆ្មារតទៅទៀតក្នុង រយៈពេល 2 សប្តាហ៍អ្នកនឹងអាចផ្តាច់បារីបាន
ទាំងស្រុង៕
ប្រភពពី ទស្សនាវដ្តី អង្គរធំ

Tags: