CamNews

គ្រោះថ្នាក់ 

ចង ក សម្លាប់ខ្លួន ក្រោយ Ex ចូល Comment រិះគន់ ការពង្រីកដើមទ្រូង ក្នុងហ្វេសប៊ុក

(អង់គ្លេស)៖ ស្ត្រីជនជាតិអង់គ្លេសម្នាក់ប្រែជាធ្វើ អត្តឃាតបន្ទាប់ពីមិត្តប្រុស សរសេរសារមិនល្អរិះគន់ ពីខ្លួននាងនៅលើ បណ្តាញសង្គម។

ប្រភពព័ត៌មានឲ្យដឹងថា បន្ទាប់ ពីប្តីប្រពន្ធទាំងពីរបែកបាក់គ្នា ស្ត្រីជាប្រពន្ធក៏បានឲ្យគ្រូពេទ្យ ធ្វើការវះកាត់ ពង្រីកដើមទ្រូង តែនាងហាក់មិនពេញចិត្តនឹង អ្វីដែលកើតឡើងទេ ក្រោយពេលវះកាត់រួច។

Rebecca Hoare អាយុ៣៨ឆ្នាំជាស្ត្រីមានកូនប្រុសពីរនាក់ រួចទៅហើយនាងបានទៅជួប គ្រូពេទ្យកែសម្ផស្សនៅ គ្លីនិកឯកជន មួយឲ្យជួយវះកាត់កែដើមទ្រូង ឲ្យធំតែលទ្ធផលចុងក្រោយបែរជា តួចចិត្តនឹងរឿងនេះទៅវិញ។ ក្រុមគ្រូពេទ្យនិយាយ ថា ពួកគេធ្វើការវះកាត់យ៉ាងល្អហើយ Hoare ក៏ពេញចិត្តលទ្ធផលពីដំបូងដែរ ប៉ុន្តែក្រោយមកក៏មានការវះកាត់ ម្តងទៀតមិនគិតថ្លៃបែរជាធ្វើ ឲ្យ Hoare មិនសប្បាយចិត្តនឹងអ្វីដែលខ្លួនកំពុងធ្វើឡើយ។

ម្តាយរបស់ Hoare និយាយថា កូនស្រីគាត់មានអារម្មណ៍មិនសប្បាយចិត្ តឡើយដោយនាងចេះតែ មើលឃើញខ្លួនឯង អាក្រក់ទៅៗ រហូតអតីតមិត្តប្រុស សរសេរសារចូលបណ្តាញសង្គម មិនល្អទៀតនោះ ទីបំផុតក្រៅពីមិនចង់វះកាត់ ម្តងទៀតបែរជាស្ត្រី ជាម្តាយកូនទាំងពីរក៏ សម្រេចចិត្តធ្វើអត្តឃាត ដោយចងកតែម្តង៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news