ភ្នំពេញ៖ ថ្មីៗនេះមានសារព័ត៌មាន ក្នុងស្រុកមួយ បានចុះផ្សាយថា តារាចម្រៀងល្បីល្បាញ នាង សុន ស្រីពេជ្រ បានបណ្ដើរប្រុសក្មេងម្នាក់ គ្រប់ពេលវេលា មិនថា នាងទៅច្រៀង តាមប៉ុស្ដិ៍ទូរទស្សន៍ ឬទៅកន្លែងណាទេ តែងតាមស្អិតជាងតុកកែទៅទៀត ។ សារព័ត៌មាននោះ ពុំបានបញ្ជាក់ឲ្យច្បាស់ទេ គ្រាន់តែបាននិយាយថា ប្រុសក្មេងនោះ វ័យម្ភៃជាង ច្រើនមានកាយវិកាស្និទ្ធស្នាលខ្លាំង លើសពីអ្នកគាំទ្រធម្មតា។
កញ្ញា សុន ស្រីពេជ្រ ពុំអាចទាក់ទង ដើម្បីបំភ្លឺបានទេ នៅក្នុងថ្ងៃទី ២៥ នេះ តែសាច់ញាតិម្នាក់ បាននិយាយប្រាប់ LookingTODAY ថា កញ្ញា សុន ស្រីពេជ្រ មួយរយៈនេះ នាងរវល់ណាស់ សើ្ទរតែគ្មានពេលសម្រាកផង ព្រោះនាងជាប់មមាញឹកក្នុងការច្រៀងក្នុងកម្មវិធីមង្គលនានា ទាំងក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ដូចនេះទំនេរ គឺនាងគេងសម្រាក យកកម្លាំងហើយ ពុំបានទទួលទូរស័ព្ទបងៗសារព័ត៌មានទេ។
ប្រភពនោះ បានបន្តថា សុន ស្រីពេជ្រ ពិតជាមានប្រុសក្មេងម្នាក់ តាមនាងរហូតមែន តែក្មេងប្រុសម្នាក់នោះ ជាអ្នកគាំទ្រនាងទេ ហើយគ្នា ជាមនុស្សប្រុសចរិកស្រី។ ដូចនេះ ក៏ចេះតែ ទៅណាគ្រប់ពេលជាមួយគ្នា ។ ម្យ៉ាងទៅមានគ្នាអ៊ីចឹង មិនសូវអផ្សុក ។ សុន ស្រីពេជ្រ ជាតារាចម្រៀងម្នាក់ ដែលគេចូលចិត្តទុកនាងឲ្យថត ឬសម្ដែងក្រោយគេណាស់ ។ ពេលខ្លះនាងមកមុនគេ ក៏ត្រូវរង់ចាំរហូតដល់ កណ្ដាលអាធ្រាត្រ ទើបថតក៏មាន ។ ក្មេងនោះ ចេះជួយធុរៈ ប្រៀបដូចទីប្រឹក្សាម្នាក់ដែរ តែងតែជួយមើលថា សមឬមិនសម ព្រោះមានគ្នាជួយមើល៍អ៊ីចឹង ក៏ល្អដែរ ។ ដូចនេះក្មេងប្រុសនោះ មិនមែនជាគូស្នេហ៍បញ្ចាំចិត្តអ្វីទេ គ្រាន់តែអ្នកគាំទ្រម្នាក់ប៉ុណ្ណោះ ។ ខ្វះអីតារាចម្រៀងផ្សេងៗ មានក្មេងប្រុសដើរតាម ។
មួយរយៈចុងក្រោយ តារាចម្រៀង សុន ស្រីពេជ្រ ហាក់តែងតែជួបរឿង មិនសប្បាយចិត្ត ដូចជាប្អូននាងឈឺ ត្រូវចាយលុយរាប់ពាន់ដុល្លារ ក្នុងមួយខែ ដើម្បីមើលប្អូន ស្របពេលឪពុកនាងកាន់តែចាស់ មិនសូវបានសម្ដែង ។ សុន ស្រីពេជ្រ ក៏រងនូវពាក្យចចាមអារ៉ាមមិនតិចដែរ ដូចជា នាងរៀបង្វេចចាកចេញពី ហង្សមាស និងបណ្ដើរប្រុសក្មេងនេះជាដើម តែនាងបានបដិសេធ ព្រោះមិនមែនជាការពិត៕