CamNews

កីឡាជាតិ 

អបអរសាទរ! កីឡាករជម្រើសជាតិ ឈិន ឈឿន ចូលរោងជ័យថ្ងៃនេះ

(ភ្នំពេញ)៖ ខ្សែបម្រើស្លាបដ៏ឆ្នើមនៃក្លឹបក្រសួងការពារជាតិ និងក្រុមជម្រើសជាតិកម្ពុជា ឈិន ឈឿន នឹងបញ្ចប់ភាពនៅលីវរបស់ខ្លួនថ្ងៃនេះហើយ ដោយត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំ គឺកញ្ញា ចន្ធី ប៉ូឡែន បន្ទាប់ពីពួកគេតស៊ូជម្រះឧបសគ្គជាច្រើន ដើម្បីដឹកដៃគ្នាចូលរោងជ័យនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ ។

មង្គលការរបស់កីឡាករល្បឿនលឿនរូបនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលទួលគោក អាគារ B ដោយមានហៅ មិត្តរួមអាជីពជាច្រើន ដើម្បីចូលរួមអបអរសាទរថ្ងៃជ័យមង្គលរបស់ខ្លួន ហើយក៏ត្រៀមចំណាយថវិការខ្ទង់ ៣ម៉ឺនដុល្លារ ដើម្បីរៀបចំអាពាហ៍ពិពាហ៍ក្នុងចង្កោមគ្រួសារកីឡាបាល់ទាត់នេះ ឲ្យកាន់តែអាធិកអាធម្យផងដែរ ។

ឈិន ឈឿន ធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បើទោះបីខ្លួនមានគ្រួសារក៏ពិតមែន ប៉ុន្ដែក្រោយបញ្ចប់ពិធីមង្គលការរួច ខ្លួននឹងវិលត្រឡប់ទៅលើទីលានបាល់ទាត់ជាធម្មតា ពោលគឺនៅបន្ដលេងបាល់ទាត់រហូតលេងលែងកើត ។ យ៉ាងណាមិញខ្សែបម្រើស្លាបរូបនេះ ក៏មានគម្រោងបើកជំនួញជួញដូរបន្ថែមពីអាជីពបាល់ទាត់ផងដែរ ប៉ុន្ដែត្រូវគ្រប់គ្រងដោយភរិយារបស់ខ្លួន ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news