CamNews

ប្លែកៗ 

អាក្រាតល្វែងលើ ដើម្បីទាមទារ សិទ្ធស្មើគ្នា រវាងភេទទាំងអស់

កាលពីពេលថ្មីៗនេះ សមាជិកជាច្រើនរបស់ក្រុមសកម្មជនសិទ្ធិស្ដ្រី Femen ទើបបានធ្វើ
បាតុកម្មមួយ នៅ Lavoir Moderne Parisen ក្រុង បារីស ប្រទេសបារាំង ដើម្បីទាមទារ
អោយមានភាពស្មើគ្នារវាងភេទទាំងពីរ។

ក្រុមស្ដ្រីទាំងនេះ បានដោះអាវ និងនាំគ្នាដង្ហែរក្បួនបាតុកម្មនៅតាមដងផ្លូវក្នុងក្រុង និងបាន
ស្រែកជ័យឃោសន៍ធំៗ ដូចជា "I'm free" ឬ "Go out" ជាដើម។

ក្នុងព្រឹតិ្ដការណ៍បាតុកម្មនេះ គេឃើញមានក្រុមនគរបាលជាច្រើន មានវត្តមាននៅជុំវិញដើម្បី
ធ្វើការបង្រាប។ ទន្ទឹមនឹងនេះ​ សកម្មភាពរបស់ក្រុមបាតុករ បានធ្វើអោយមានការចាប់អារម្មណ៍
យ៉ាងខ្លាំងពីសំណាក់អ្នកកាសែត និងអ្នកប្រមាញ់រូបថត៕
ដោយ ​៖ សូរីយ៉ា
ប្រភព ៖ k14

Tags: ស្រាត​ nude naked Franch