CamNews

តារា 

PeyPey Dy និយាយអ្វីខ្លះបន្ទាប់ពីវគ្គបញ្ចប់របស់ The Voice Kid Cambodia កាន់ជិតមកដល់?

ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាហ្វេសប៊ុកកំពុងល្បីឈ្មោះ លោក PeyPey Dy បានសម្តែងការពេញចិត្តចំពោះការរើសយកតារាចម្រៀង ដោយសារតែការបោះឆ្នោត ខណៈមិនបានផ្តោតលើសម្ថតភាពរបស់ក្មេងៗ នៅក្នុងកម្មវិធី The Voice Kid Cambodia ។ 

នៅក្នុងនោះផងដែរ តួប្រុសក្នុងរឿង "មេកប់ស៊េរី" បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា "The Voice Kid Cambodiaជិតដល់វគ្គFinalហេីយ 
បេីនៅតែយកសំលេងសារទៀត អ្នកមានសមត្ថភាពច្បាស់ជាមិនអាចជាប់ទេ
ក្រែងកម្មវិធីហ្នឹងជាកម្មវិធីប្រលងសមត្ថភាពសម្លេងមែនទេ? ហេតុអីបោះឆ្នោតតាមការចូលចិត្តបែបហ្នឹង? ចុះអ្នកមានសមត្ថភាពតេីអ្នកមេីលមិនឃេីញទេមែនទេ?
Seasonក្រោយអ្នកដែលច្រៀងពិរោះ គួរកុំដាក់ពាក្យអី មិនឈ្នះគេអ្នកក្រមិចក្រមេីម ចេះកំប្លែងទេ" ។ 

ចំពោះសារដែលបានលើកឡើងខាងលើនេះ លោក PeyPey Dy ហាក់សម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការរើសយកកូនក្រុម ដែលពុំសូវមានសម្ថតភាព ដើម្បីបន្តទៅវគ្គបញ្ចប់ ។ 

ចុះទស្សនិកជន យល់យ៉ាងណាដែរ ចំពោះការលើកឡើងរបស់ តារាហ្វេសប៊ុករូបនេះ? 


ដោយ ៖ គន្ធា


Tags: PeyPey Dy