អ្នកយកព័ត៌មានតៃវ៉ាន់ម្នាក់បានភ័យស្លន់ស្លោរត់យកតែរួចខ្លួន ក្នុងពេលដែលកំពុងតែឈរ
ផ្សាយព័ត៌មានពីខ្យល់ព្យុះ Saola ព្រោះតែផ្លូវនៅក្រោយខ្នងបានបាក់ស្រុត។
តាម Telegraph, ស្រ្តីម្នាក់នោះ គឺជាអ្នកយកព័ត៌មានឲ្យទូរទស្សន៍ ETTV។ នៅក្នុងការសារព័ត៌មាន
បន្តផ្ទាល់មួយបានឲ្យឃើញថា ស្រ្តីអ្នកយកព័ត៌មាននោះពាក់អាវរងារពណ៌ខ្មៅ ដៃកាន់មេក្រូ ហើយ
កំពុងធ្វើការផ្សាយផ្ទាល់ពីស្ថានភាពជំនន់ទឹកភ្លៀងជាមួយទឹកមុខភិតភ័យ។ ក្នុងពេលដែលនិយាយ
ព័ត៌មានបានតែ២, ៣វិនាទីមុខកាមេរ៉ាប៉ុណ្ណោះ ស្រ្តីម្នាក់នោះបានដាក់មេប្រូចរត់យករួចខ្លួនពេលដែល
ផ្លូវនៅខាងក្រោយខ្នងរបស់គាត់បានបាក់ស្រុត បង្កើតបានជារណ្តៅមួយយ៉ាងធំ។
សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូនៃការរត់របស់អ្នកផ្សាយព័ត៌មានតៃវ៉ាន់
ដោយ៖ សិលា
ប្រភព៖ VE