CamNews

តារា 

សម្រស់ដ៏ទាក់ទាញ របស់បវរកញ្ញាសហរដ្ឋអាមេរិច ២០១៣

កាលពីយប់មិញ ថ្ងៃទី ១៦ មិថុនានៅសហរដ្ឋអាមេរិច ការប្រកួតបវរកញ្ញាអាមេរិច ២០១៣
បានបញ្ចប់ទៅជាស្ថាពរ ដែលរកឃើញរាជនីសម្រស់យ៉ាងស្រស់ស្អាត គួរជាទីពេញចិត្ត មក
គ្រងតំណែង ម្កុដរាជនីបានហើយ ។

Erin Brady គឺជារាជនីសម្រស់បេក្ខភាពមកពីរដ្ឋ Connecticut មានអាយុ ២៥ ឆ្នាំ និងកម្ពស់ ១
ម៉ែត ៧៣ ដែលមានស្នាមញញឹមយ៉ាងស្រស់ស្អាត រួមជាមួយនិង រាងកាយ សមសួនស្រលូន
យ៉ាងស្អាត ទើបធ្វើអោយនាង ទទួលបានជ័យជំនះ ជារាជនីសម្រស់របស់ អាមេរិច ប្រចាំឆ្នាំ
២០១៣ នេះ ។ នាងបញ្ចប់ការសិក្សាចេញពីសកលវិទ្យាល័យរដ្ឋ Connecticut ផ្នែក ហិរញវត្ថុ ។
សព្វថ្ងៃ នាងជាបុគ្គលិកផ្នែកគណនី នៅក្រុមហ៊ុនធានារ៉ាប់រង Prudential ។



នាងប្រាប់ថា នាងមិនបានគិតដល់ការចុះឈ្មោះ ប្រលងបវរកញ្ញាពីមុនឡើយ ស្រាប់តែភ្លាមៗ
នាងមានអារម្មណ៍ថា ចង់សាកល្បងហើយក៏ មិននឹកស្មានថា នាងទទួលបានជ័យលាភី នោះទេ ។
ជាមួយនឹងសម្រស់របស់ Erin ទាំងអ្នកសារព័ត៌មាន និង ទស្សនិកជនរបស់អាមេរិច ពិតជាពេញ
ចិត្តស្កប់ស្កល់ខ្លាំងណាស់ ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: miss univers star entertainment miss usa