ការជាប់ពន្ធនាគាររយៈជិតមួយឆ្នាំ បានជួយឱ្យ Frederick Hutson គិតឃើញវិធីធ្វើជំនួញដ៏ល្អ ជា
មួយនឹង Pigeon.ly ដែលជាក្រុមហ៊ុនមួយ តភ្ជាប់ទំនាក់ទំនង រវាងអ្នកទោស និងញាតិមិត្ត តាម
រយៈទូរស័ព្ទ អ៊ីមេល និងរូបថត។
ឆ្នាំ ២០០៧ Hutson ត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ ៥១ខែ ដោយសារតែការជួញ
ដូរកញ្ឆា។ ប៉ុន្ដែ នៅក្នុងពន្ធនាគារ Hutson នៅតែអាចប្រើប្រាស់ភាពឆ្លាតវៃរបស់ខ្លួន ដើម្បីរកវិធី
ធ្វើជំនួញថ្មី។ Hutson យល់ឃើញថា ខ្លួនបានរកឃើញឱកាសមាស និងអាចរកបានរាប់ពាន់លាន
ដុល្លារជាមួយគ្នានឹង ការដែលអាមេរិក បច្ចុប្បន្ន មានអ្នកទោស ជាង ២,៣លាននាក់កំពុងជាប់ពន្ធ
នាគារ និងរាប់សិបលាននាក់ផ្សេងទៀត កំពុងតែមានសមាជិកគ្រួសារ ត្រូវជាប់ពន្ធនាគារ។
Hutson យល់ច្បាស់អំពីអារម្មណ៍ឯកោ របស់អ្នកទោស ហើយគាត់ក៏ដឹងថា មានអ្នកទោសជាច្រើន
ក្រោយពីត្រូវបានដោះលែង ពួកគេត្រូវវិលចូលគុកម្ដងទៀត។ ក្នុងអំឡុង ៣/៤ នៃអ្នកទោសសរុប
ដែលបានត្រូវដោះលែង បានប្រព្រឹតកំហុសថ្មី និងត្រូវបញ្ជូលចូលពន្ធនាគារម្ដងទៀត ប៉ុន្ដែ អ្នក
ទោស ដែលបានទំនាក់ទំនងជាមួយគ្រួសារជាញឹកញាប់ ការប្រព្រឹតកំហុសជាថ្មីរបស់ពួកគេ មាន
ការថយចុះ នេះបើតាមការស្រាវជ្រាវរបស់ក្រសួងយុត្តិធម៌អាមេរិក។
ប៉ុន្ដែ ដោយសារតែអ្នកទោសមិនមានសិទ្ធិប្រើអ៊ីនធឺរណែត ដូច្នេះ ទំនាក់ទំនងរវាងពួកគេ និងអ្នក
ផ្ទះ គឺត្រូវបានធ្វើឡើងតាមរយៈតែ លិខិតសរសេរដោយដៃ ឬទូរស័ព្ទលើតុ។ ម្យ៉ាងទៀត ការហៅ
ទូរស័ព្ទចេញ ចូល គឺមានតម្លៃថ្លៃ ចំណែកអ្នកផ្ទះរបស់អ្នកទោសវិញ ពួកគេបានទម្លាប់ទៅនឹងជីវិត
ដែលពោរពេញ ដោយបច្ចេកវិទ្យាទៅហើយ ពោលគឺពួកគេកម្រនឹងសរសេរលិខិតដោយដៃ ហើយ
ក៏មិនអាចផ្ញើរូបថត បានជាញឹកញាប់នោះដែរ។
Hutson រំលឹកថា ៖ “ដំបូង ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់។ ខ្ញុំជាមនុស្សដែលធ្លាប់តែស្និទ្ធស្នាល
ជាមួយគ្រួសារ។ ខ្ញុំដឹងថា ពួកគេយកចិត្តទុកដាក់ដល់ខ្ញុំ ប៉ុន្ដែ ពេលខ្លះ ពួកគេ ពិបាកនឹងផ្ញើរូបថត
មកឱ្យខ្ញុំ”។ ដូច្នេះ Hutson ក៏បានគិតឃើញវិធីជំនួញរបស់ខ្លួន គឺបង្កើតគេហទំព័រមួយ ដើម្បីបោះ
ពុម្ភរាល់អ៊ីមេល រូបថតជាដើម ដែលអ្នករាល់គ្នាផ្ញើមក ហើយដាក់វាទៅក្នុងស្រោមសំបុត្រ និងផ្ញើ
ទៅកាន់ញាតិរបស់ពួកគេ ដែលកំពុងជាប់ពន្ធនាគារ។
Frederick Hutson បចុប្បន្ន ជា CEO នៃក្រុមហ៊ុន Pigeon.ly
គេហទំព័រ Pigeon.ly ដែលមានបម្រើសេវាកម្មដំបូង មានឈ្មោះថា FotoPigeon របស់ Hutson ក៏
ត្រូវបានបង្កើតឡើង។ អ្នកប្រើប្រាស់ គ្រាន់តែបង្កើតគណនីមួយ រួចបង្ហោះរូបភាព និងជ្រើស
រើសអ្នកទទួល ដោយប្រើកម្មវិធីស្វែងរកបណ្ដាពន្ធនាគារសហរដ្ឋ (ដោយសារតែកន្លែងឃុំឃាំង
អ្នកទោស ត្រូវបានគេប្ដូរផ្លាស់ជាញឹកញាប់)។ ក្នុងតម្លៃ ០,៥ដុល្លារ/១ច្បាប់ Pigeon.ly នឹងជួយអតិ
ថិជនរបស់ខ្លួន ក្នុងការបោះពុម្ភនៅលើក្រដាស់ និងដាក់ចូលក្នុងស្រោមសំបុត្រ ហើយផ្ញើទៅកាន់
អ្នកទោសដែលត្រូវជាអ្នកទទួល។
ថ្វីបើបានរៀបចំគម្រោងច្បាស់លាស់ ប៉ុន្ដែ Hutson នៅតែជួបបញ្ហាលំបាក។ ដោយសរតែ ក្រោយ
ពីបានរួចទោស ក្នុងឆ្នាំ ២០១២ ផ្ទះដែល Hutson មករស់នៅ គឺមិនទាន់មានបណ្ដាញអ៊ីនធឺរណែត។
ដៃគូជំនួញ និងជាមិត្តរបស់ Hutson លោក Alfonzo Brooks ក៏ត្រូវអញ្ជើញ Hutson ទៅធ្វើការ និង
ស្នាក់នៅ ក្នុងក្រុមហ៊ុន។
អតិថិជនរបស់ Hutson ភាគច្រើន ប្រើប្រាស់ស្មាតហ្វូន ដើម្បីចូលទៅកាន់គេហទំព័រ។ ដូច្នេះហើយ
Pigeon.ly ត្រូវធ្វើការជាមួយអតិថិជនជាមនុស្សចាស់ ដើម្បីធានាថា អ្នកណាៗ ក៏អាចប្រើសេវាកម្ម
របស់ខ្លួនបាន។
Hutson ស្វែងរកអតិថិជនរបស់ខ្លួន តាមរយៈសំបុត្រ និងប្រជ្រៀតដបាឃោសនា ទៅលើព័ត៌មាន
ទាំងឡាយ ដែលនិយាយអំពីអ្នកទោស ឬច្បាប់។ វិធីនេះ បានទាក់ទាញអតិថិជន ២.០០០នាក់
ក្នុងឆ្នាំ ២០១៣ និងត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យា NewME (San Francisco អាមេរិក) ជួយគាំទ្រ។
ក្រោយមក Hutson ប្រមូលបានទុន ១លានដុល្លារ ពីក្រុមអ្នកវិនិយោគ។ កាលពីឆ្នាំទៅ Hutson ក៏
រកទុនបន្ថែមបាន ១លានដុល្លារទៀត ទន្ទឹមនឹងនេះ គាត់ក៏ត្រៀមនឹងទទួលខ្ទង់ប្រាក់ជាទុនដ៏ធំ
មិនធ្លាប់មាន នាពេលដ៏ខ្លីខាងមុខ។
កាលពីខែធ្នូ ឆ្នាំ ២០១៣ Hutson បានឧទ្ទេសនាមសេវាកម្ម TelePigeon ដែលជាលទ្ធផលនៃការ
សហការណ៍ជាមួយក្រុមហ៊ុនសេវាទូរស័ព្ទ ដើម្បីផ្គត់ផ្គង់សេវាកម្ម VoIP សម្រាប់ការហៅទូរស័ព្ទ
ដល់ក្រុមគ្រួសាររបស់អ្នកទោស។ ក្នុងតម្លៃ ៥ដុល្លារ ពួកគេនឹងទទួលបាន ការហៅចេញចូល
១០០នាទី ជារៀងរាល់ខែ និងមិនចាំបាច់បង់ប្រាក់។
Frederick Hutson (ឆ្វេង) និង សហស្ថាបនិក Alfonzo Brooks
បច្ចុប្បន្ន FotoPigeon កំពុងតែជួយដឹកជញ្ជូនរូបថត ប្រមាណជា ៣.០០០សន្លឹក រៀងរាល់ថ្ងៃ។
សេវាកម្មនេះ បានជួយឱ្យប្រាក់ចំណូលរបស់ក្រុមហ៊ុន កើនឡើង ២០% រៀងរាល់ខែផងដែរ។
FotoPigeon ក៏មានគម្រោងនឹងសម្រេចឱ្យបាននូវគោលដៅកំពូល គឺ ទទួលបានប្រាក់ចំណូល
១លានដុល្លារ ក្នុងឆ្នាំនេះ។ CNN ឱ្យដឹងថា ជោគជ័យរបស់ Pigeon.ly គឺកើតឡើង បន្ទាប់ពី ពួក
គេបានមើលឃើញឱកាសដ៏ល្អ នៅក្នុងទីផ្សារដែលត្រូវបានគេបំភ្លេចចោល៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes/CNN