មន្ត្រីសារពត៌មានប្រទេសលីបេរីយ៉ា បាននិយាយថា៖ ប្រពន័្ធថែទាំសុខភាពក្នុងប្រទេស មានការយកពន្ធបន្ថែម ដោយសារការចំណាយសន្ធឹកសន្ធាប់ចំពោះវិបត្តិជំងឺEbola។
Lewis Brown បានប្រាប់ BBCថា៖ ប្រពន័្ធថែទាំសុខភាពបានបន្ថែមពន្ធ ខណៈពេលមាន ការផ្ទុះឡើងនៃមេរោគEbola។ ប៉ុន្តែអាជ្ញាធរ បានកំពុងប្រឹងប្រែងជាខ្លាំងក្នុងការ ដោះស្រាយ នូវវិបត្តិដែលមិនធ្លាប់មានពីមុនមកដូច្នេះ។
មានមនុស្សជិត១០០០នាក់បានស្លាប់ដោយសារ មេរោគEbola និង១៨០០នាក់បានឆ្លង មេរោគនេះនៅអាហ្រ្វិចខាងលិច។ ការផ្ទុះឡើងនៃមេរោគEbola បានវាយលុកដល់ប្រទេស លីបេរីយ៉ា ហ្គីណេ និងសេរ៉ាលីអន។ ប៉ុន្តែប៉ុន្មានខែថ្មីៗនេះ វាក៏បានរាតត្បាតដល់ប្រទេស មួយចំនួនទៀតផងដែរ។
លោកLewis បានប្រាប់BBCថា៖ មេរោគEbola បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់ មួយចំនួននៃប្រទេសលីបេរីយ៉ាដែលមានប្រជាជនរស់នៅច្រើន ហើយប្រជាជនទាំងនោះ បានបដិសេធចំពោះការបន្ថែមពន្ធ។ គាត់បានបន្តទៀតថា៖ ប្រពន័្ធថែទាំសុខភាពក្នុង ប្រទេសនេះ មិនមានលក្ខណៈល្អពន់ពេកនោះទេ ប៉ុន្តែគាត់បានបដិសេធនឹង ពាក្យចោទប្រកាន់មួយចំនួនដែលបានលើកឡើងថា វាមានការឆ្លើយតបយឺតយ៉ាវ។ គាត់ បានបន្ថែមទៀតថា៖ វិបត្តិនេះ នឹងរីកកាន់តែធំ ហើយវានឹងធ្វើឲមានការបន្ថែមពន្ធទៅលើ ប្រព័ន្ធថែទាំសុខភាព។