(ប៉េកាំង)៖ នារីវ័យក្មេងអាយុ២១ឆ្នាំម្នាក់ បរាជ័យក្នុងការស្វែងរកប្រាក់កម្រៃ ដើម្បីជួយព្យាបាលជំងឺមហារីករបស់បងស្រី បន្ទាប់ពីនាងសុខចិត្តប្រគល់ខ្លួនធ្វើជាផ្ទាំងស៊ីប ឈរឲ្យគេបាញ់ព្រួញតម្រង់ ព្រោះតែលុយ $1.50 ក្នុងមួយព្រួញប៉ុណ្ណោះ។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងនៅប្រទេសចិន មុនពេលដែលនរណាម្នាក់មានឱកាសបាញ់នាង Ji Jianli គឺនាងត្រូវប៉ូលិសនាំចេញពីផ្លូវ Wulian ស្ថិតនៅតំបន់ Hangzhou បាត់ទៅហើយ ព្រោះមានសាក្សីឃើញហេតុការណ៍ទូរស័ព្ទប្រាប់ដោយសារគេឃើញ Jianli ឈរឲ្យមនុស្សបាញ់ព្រួញលេងមិនគិតពីគ្រោះថ្នាក់ ព្រោះតែចង់បានប្រាក់ម្តង ១០យ័ននោះ។
នាង Jianli សារភាពប្រាប់សមត្ថកិច្ចថា នាងចង់រកប្រាក់ខ្លះ ជួយព្យាបាលជំងឺបងស្រីដែលកើតរោគឈាមសស៊ីឈាមក្រហមព្រោះតែគ្រួសារនាងធ្លាក់ខ្លួនជំពាក់បំណុលគេច្រើនណាស់ តាំងពីបងស្រីធ្លាក់ខ្លួនឈឺរយៈពេល២-៣ឆ្នាំ នេះមក ហើយការចំណាយសម្រាប់ថ្លៃព្យាបាលដល់ទៅ ៥០.០០០យ័នប្រហែលនឹង $76,000 ឯណោះនៅក្នុងផ្ទះគឺមានតែនាង និងម្តាយទេដែលធ្វើការរកប្រាក់ផ្គត់ផ្គង់គ្រួសារ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង