CamNews

តារា 

នី មុនីនាថ ឮថាគូស្នេហ៍ត្រៀមឡើងយន្តហោះ មកស្រុកខ្មែរជួបនាងខែក្រោយ

(ភ្នំពេញ)៖ ថ្វីដ្បិតតែកន្លងមក ធ្លាប់មានដំណឹងបែកបាក់ស្នេហា រវាងតារាសម្តែងស្រីពូកែ​ខាង ដើរតួសម្រក់ទឹក​ភ្នែក កញ្ញា នី មុនីនាថ ជាមួយគូស្នេហ៍អាណិកជន ខ្មែរ-អាមេរិក ក៏ពិតមែន តែ​រហូតមកទល់ពេ​លនេះ ពុំទាន់ត្រូវបានប្រភពណាមួយ បញ្ជាក់ឲ្យច្បាស់​នៅឡើយទេ ជុំវិញបញ្ហាមួយចំនួន ខណៈ​សាមីខ្លួន នាងផ្ទាល់ក៏គ្មានភាពក្លា​ហាន ដើម្បីចេញមុខបញ្ជាក់ប្រាប់ការពិត ដល់ទស្សនិកជនផងដែរ។

តាមការកត់សម្គាល់ ក្រោយពីតារាសម្តែងទឹកភ្នែក ​នី មុនីនាថ ប្រកាសបើកចំហ ជាសាធា​រណៈពីចំណង​ស្នេ​ហា រវាង​នាង និងបុរសសង្ហាអាណិកជនក្រៅស្រុក លោក សូឡាំង ត្រូវបានគេ​​កត់សម្គាល់​ឃើ​ញថា ចំណងស្នេហ៍មួយនេះ តែងពើបប្រទះ និងដំណឹងស្នេហ៍បែកបាក់ ដោ​យលើកហេតុផល​ ​ថា បុរសជាគូស្នេហ៍បែកចិត្តមានស្រីថ្មី។ ប៉ុន្តែជារឿយៗ នី មុនីនាថ ហាក់គ្មានអារម្មណ៍ ខ្វល់ខ្វាយឈឺឆ្អាល ចំពោះព័ត៌​មានចចាមអារ៉ាម នោះឡើយ។

ស្របពេលដែលដំណឹងស្នេហា បែកបាក់របស់តារាសម្តែង​ នី មុនីនាថ ជាមួយលោក សូឡាំង ត្រូវបានវិលចាក់ស្រេះ ពោរពេញដោយមន្ទិល នៃការប្រេះឆាស្នេហ៍នៅឡើយ ស្រាប់​តែថ្មីៗនេះ មានប្រភពពីអ្នកសិ្នទ្ធស្នាល ជាមួយនាងបានបង្ហើបថា អំឡុងខែក្រោយនេះ នឹង​មាន​បុរសអាណិកជនខ្មែរ រស់នៅអាមេរិកម្នាក់ គ្រោងឡើងយន្តហោះមកស្រុកខ្មែរ ដើម្បីស្កាត់ជួប​ នី មុនីនាថ ។ ប៉ុន្តែយ៉ាងណាមិញ មិនត្រូវបានគេបញ្ជាក់ប្រាប់ ពីអត្តសញ្ញាណថា បុរ​សដែលមានគម្រោង​មក​ជួបនាង នោះជានរណាឡើយ។

ប្រភពដដែល បាននិយាយថា រវាងតារាស្រី​ នី មុនីនាថ ជាមួយបុរសម្នាក់នោះ ក៏​ធ្លាប់​មានទំនាក់ទំនងស្នេហា ជាមួយគ្នាផងដែរ តែគេមិនទាន់ដឹងថា តើជាគូស្នេហ៍ចាស់របស់នាងឬ​មួយយ៉ា​ង​ណានោះទេ ខណៈរឿងរ៉ាវស្នេហារបស់ នី មុនីនាថ កាន់តែមានភាពច្របូកច្របល់ ដើរ​បញ្ច្រាសទិសគ្នា​។

តារាស្រីគ្រងតំណែង ជាតួឯកស្ទើរគ្រប់សាច់រឿង​ នី មុនីនាថ នៅរសៀល​ថ្ងៃ​ទី១៦ ខែកុម្ភៈនេះ Khmertalking ពុំទានអាចភ្ជាប់ទំនាក់ទំនង តាមទូរស័ព្ទ ដើម្បីសុំការបំភ្លឺពីនាង​បានទេ។ ដូច្នេះសង្ឃឹមថា កញ្ញា នី មុនីនាថ នឹងចេញមកបកស្រាយ នៅពេលក្រោយ ដើម្បីឲ្យមហាជនអស់ការសង្ស័យ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Ny monyneath Star news local news