CamNews

ជីវិត និងការងារ 

វិធី​បំបាត់​ក្លិន​ខ្លួន​តាម​រយៈ​ការ​ទទួល​ទាន​អាហារ

អាហារ​មួយ​ចំនួន​អាច​ធ្វើ​អោយ​មាន​ក្លិន​ខ្លួន​ខ្លាំង​ដូច​ជា សាច់​ក្រហម ស្ករ​ដែល​ធ្វើ​អោយ​ស
អង្ករ​ដែល​ខាត់​អោយ​ស ខ្លាញ់​ដែល​បន្ថែម​អ៊ីដ្រូ​ហ្សែន អាហារ​ដែល​មាន​កាក​សរសៃ​តិច
គ្រឿង​ស្រវឹង កាហេ្វ ខ្ទឹម និងរមៀត។ អាហារ​ពពួក​នេះ​បង្ក​ជា​សារធាតុ​ពុល​នៅ​ក្នុង​ឈាម
ហើយ​នៅ​ពេល​ដែល​មាន​សារធាតុ​ពុល​ច្រើន​នៅ​ក្នុង​ឈាម វា​អាច​បង្ក​ជា​ក្លិន​មិន​ល្អ កើត​
ឡើង​តាម​ដង​ខ្លួន​បាន។

ដូច​នេះ​ប្រសិន​បើ​អ្នក​ចង់​បន្ថយ​ក្លិន​ខ្លួន អ្នក​គួរ​ទទួល​ទាន​អាហារ​ដូច​ជា បន្លែ​បៃ​តង ធញ្ញ​ជាតិ
ផ្លែ​ឈើ​ស្រស់ៗ តៅ​ហ៊ូ ទឹក​សណ្តែក​សៀង ឬ​សណ្តែក​សំបក​រឹង អោយ​បាន​ច្រើន ។ ការ​
ទទួល​ទាន​បែបនេះ​ក្លិន​ខ្លួន​របស់​អ្នក​នឹង​ត្រឡប់​មក​ជា​ធម្មតា​គ្មាន​ ក្លិន​ខ្លាំង​ដូច​មុន​ឡើយ៕
(ប្រភពពីខ្មែរមេឌា)

Tags: