ក្នុងប៉ុន្មានខែដើមឆ្នាំនេះ មិនដឹងមូលហេតុមកអ្វីដែលធ្វើឲ្យប្រជាជនទាំងឡាយលើពិភព
លោកលេចឡើងនូវពត៌មានព្យាករណ៍អំពីថ្ងៃប្រល័យលោក។ ដំបូងគេនិយាយអំពីព្រះច័ន្ទ
យក្សបង្ហាញខ្លួននៅថ្ងៃ 19ខែមីនា គឺសញ្ញានៃថ្ងៃប្រល័យលោក។ បន្តទៀតគេព្យាករថាថ្ងៃ
ប្រល័យលោកគឺថ្ងៃ 21 ខែឧសភា ឬថ្ងៃ 21ខែតុលា។ នៅពេលថ្ងៃ19ខែមីនាឆ្លងផុតទៅដោយ
ភាពស្ងៀមស្ងាត់ប៉ុន្តែគេ កាន់តែជឿថា ថ្ងៃប្រល័យលោក គឺថ្ងៃ 21ខែឧសភាខាងមុខនេះ។
តាមការស្រាវជ្រាវ ថ្ងៃប្រល័យលោកជាថ្ងៃ 21ខែឧសភា គឺផ្អែកទៅលើភស្តុតាង ចំនួន2ក្នុង
សៀវភៅគម្ពីគ្រិស្តសាសនា។ ភស្តុតាងទី1ដែលផ្អែកទៅលើសៀវភៅគម្ពីគ្រិស្តសាសនានេះ
គឺបានសរសេរថាព្រះអាទិទេព Jesus បានប្រាប់ឲ្យ Noah ថា៖ �តាំងពីថ្ងៃនេះតទៅជារៀង
រាល់7ថ្ងៃ ខ្ញុំនឹងផ្ញើទឹកភ្លៀងចុះផែនដី ក្នុង 40ថ្ងៃនិង 40រាត្រី ហើយខ្ញុំនឹងលុបចោលសត្វលោក
ទាំងអស់ដែលខ្ញុំបានបង្កើតឡើង។"នៅពេលព្រះអាទិទេពJesus និយាយអំពី7ថ្ងៃនេះ គឺមាន
ន័យថា 7000 ឆ្នាំនៅផែនដី ពីព្រោះ1ថ្ងៃនៅលើ ឋានសួគ៌គឺស្មើនឹង១០០០ឆ្នាំរបស់ ផែនដី។
ភ្លៀង ទឹកជំនន់កើតឡើងតាំងពី 4990 ឆ្នាំមុនគ.ស។ ដូច្នេះ7000 ឆ្នាំក្រោយនោះ គឺឆ្នាំ 2011
(គ្មានឆ្នាំ ០)។
ភស្តុតាងទី2 គឺជាអត្ថន័យរបស់តួលេខក្នុងចន្លោះរវាងថ្ងៃដែលព្រះត្រូវដំដែកគោល និង
ថ្ងៃ 21/5/2011 មានន័យថា បូកសរុបមាន 722.500 ថ្ងៃរាប់តាំងពីថ្ងៃព្រះត្រូវដំដែកគោល
ដល់ថ្ងៃ 21/5/2011 នេះ។ហើយ 722.500 = 5x10x17x5x10x17។ ក្នុងនោះលេខ 5 មានន័យថាជាការលោះកំហុសរបស់មនុស្សលោក ឬមានន័យថាការរំដោះ។ លេខ 10 មាន
ន័យការសម្រេចបាន។ លេខ17មានន័យជាឋានសួគ៌។ បណ្តាតួលេខនោះបានបង្ហាញ
ឲ្យឃើញថា 21/5/2011 គឺជាថ្ងៃដែលមនុស្សលោកត្រូវលោះកំហុសនិងឡើងឋានសួគ៌។
5, 10, 17 បានគុណ 2 ដង ដើម្បីបង្កើនអត្ថន័យរបស់វា។
មិនដឹងថា ការបកស្រាយនោះត្រូវឬទេ។ យើងគ្រាន់តែចាំ 26 ថ្ងៃទៀត គឺនឹងមានចម្លើយ
រួចហើយ។
(ដោយ៖ មិនា)