CamNews

យល់ដឹង 

21/5/2011 ជាថ្ងៃប្រល័យលោក?


ក្នុងប៉ុន្មានខែដើមឆ្នាំនេះ មិនដឹងមូលហេតុមកអ្វីដែលធ្វើឲ្យប្រជាជនទាំងឡាយលើពិភព
លោកលេចឡើង​នូវពត៌មានព្យាករណ៍អំពីថ្ងៃប្រល័យលោក។ ដំបូងគេនិយាយអំពីព្រះច័ន្ទ​
យក្សបង្ហាញ​ខ្លួននៅថ្ងៃ 19ខែមីនា គឺសញ្ញានៃថ្ងៃប្រល័យលោក។ បន្តទៀតគេព្យាករថាថ្ងៃ​
ប្រល័យ​លោក​​គឺថ្ងៃ 21 ខែឧសភា ឬថ្ងៃ 21ខែតុលា។ នៅពេលថ្ងៃ19ខែ​មីនាឆ្លងផុត​ទៅ​ដោយ​
ភាពស្ងៀមស្ងាត់ប៉ុន្តែគេ កាន់តែជឿថា ថ្ងៃប្រល័យលោក គឺថ្ងៃ 21ខែឧសភាខាងមុខនេះ។

តាមការស្រាវជ្រាវ ថ្ងៃប្រល័យលោកជាថ្ងៃ 21ខែឧសភា គឺផ្អែកទៅលើភស្តុតាង ​ចំនួន2ក្នុង​
សៀវភៅគម្ពីគ្រិស្តសាសនា។ ភស្តុតាងទី1ដែលផ្អែកទៅលើសៀវភៅគម្ពីគ្រិស្តសាសនានេះ
គឺបានសរសេរថាព្រះអាទិទេព Jesus បានប្រាប់ឲ្យ Noah ថា៖ �តាំងពីថ្ងៃនេះតទៅជា​រៀង
រាល់7ថ្ងៃ ខ្ញុំនឹងផ្ញើទឹកភ្លៀងចុះផែនដី ក្នុង 40ថ្ងៃនិង 40រាត្រី ហើយខ្ញុំនឹងលុបចោល​សត្វលោក
​ទាំងអស់​ដែល​ខ្ញុំបានបង្កើតឡើង។"នៅពេលព្រះអាទិទេពJesus និយាយអំពី7ថ្ងៃនេះ គឺមាន
ន័យថា 7000 ឆ្នាំនៅផែនដី ពីព្រោះ1ថ្ងៃនៅលើ ឋានសួគ៌គឺស្មើនឹង១០០០​ឆ្នាំរបស់ ផែនដី។
ភ្លៀង ទឹកជំនន់កើតឡើងតាំងពី 4990 ឆ្នាំមុនគ.ស។ ដូច្នេះ7000 ឆ្នាំក្រោយនោះ គឺឆ្នាំ 2011
(គ្មានឆ្នាំ ០​)។

ភស្តុតាងទី2 ​គឺជាអត្ថន័យរបស់តួលេខក្នុងចន្លោះរវាងថ្ងៃដែលព្រះត្រូវដំដែកគោល និង
ថ្ងៃ 21/5/2011 មានន័យថា បូកសរុបមាន 722.500 ថ្ងៃរាប់តាំងពីថ្ងៃព្រះត្រូវដំដែកគោល
ដល់ថ្ងៃ 21/5/2011 នេះ។ហើយ 722.500 = 5x10x17x5x10x17។ ក្នុងនោះ​លេខ 5 មាន​ន័យថាជាការលោះកំហុស​របស់មនុស្ស​លោក ឬមានន័យថាការរំដោះ។ លេខ 10 មាន​
ន័យការសម្រេចបាន។ លេខ17មាន​ន័យជា​ឋាន​សួគ៌។ ​បណ្តាតួលេខនោះបានបង្ហាញ
​ឲ្យឃើញថា 21/5/2011 គឺជាថ្ងៃដែលមនុស្ស​លោក​ត្រូវ​លោះ​កំហុសនិងឡើងឋានសួគ៌។
5, 10, 17 បានគុណ 2 ដង ដើម្បីបង្កើនអត្ថន័យរបស់វា។

មិនដឹងថា ការបកស្រាយនោះត្រូវឬទេ។ យើងគ្រាន់តែចាំ 26 ថ្ងៃទៀត គឺនឹងមានចម្លើយ
រួចហើយ។


(ដោយ៖ មិនា)

Tags: