កូរ៉េ៖ នារីកូរ៉េ Huh Ye Eum ដែលទទួលបានការវះកាត់ កែមុខក្នុងកម្មវិធីប្តូរមុខមាត់ថ្មី របស់កូរ៉េ ដែលធ្វើឲ្យភ្ញាក់ផ្អើល ដល់បណ្តាញអ៊ីនធ័រណិតនោះ នឹងក្លាយជាតារា នាពេលខាងមុខនេះ ។ ព័ត៌មានពីកាសែតកូរ៉េAllkpop បានឱ្យដឹងនៅថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៥នេះថា នារីកូរ៉េម្នាក់ ឈ្មោះ Huh Ye Eum ដែលទទួលបានការវះកាត់ ដោយជោគជ័យ និងឥតគិតថ្លៃ ពីកម្មវិធី«Let Me In» រហូតមើលពុំស្គាល់នោះ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមជីវិតថ្មី ដោយចាប់អាជីពជាតារាសម្តែង ។
អ្នកដឹកនាំកម្មវិធី បានឲ្យដឹងថា« នារីដែលផ្លាស់ស្ទើរទាំងស្រុង នៃរូបរាងកាយ Huh Ye Eum និងក្លាយជាតារាសម្តែង ក្នុងខ្សែភាពយន្ត “Dead Again” បន្ទាប់ពីនាងបានបង្ហាញ ការផ្លាស់ប្តូរមុខមាត់ ដ៏អស្ចារ្យក្នុងកម្មវិធី'Let Me In' »។
Ye Eum បាននិយាយថា«បន្ទាប់ពីបានជួបជាមួយ អ្នកដឹកនាំជាលើកដំបូង ខ្ញុំបានអនុញ្ញាតិ ឲ្យខ្ញុំមានឱកាស បានចូលម្តែង ខ្ញុំព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីក្លាយជាតារាសម្តែង ដ៏ល្អម្នាក់»៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល