តើសុភាពនារីទាំងឡាយចង់មានដើមទ្រូងស្អាតដោយមិនចាំបាច់ប្រើថ្នាំ រឺ ធ្វើការវះកាត់
ដែរ រឺទេ? សុភាពនារីនឹងមានដើមទ្រូងយ៉ាងស្រស់ស្អាតដោយគ្រាន់តែធ្វើលំហាត់ប្រាណ
ដូចខាងក្រោម ៖
1.ផ្គុំដៃទាំងពី ដាក់នៅស្មើទ្រូង កែងដៃអោយត្រង់ជាមួយស្មា ដកដង្ហើមធម្មតា ព្រមទាំង
បើកកែងដៃ 90ដឹក្រេ តាមរូប ។ ធ្វើ 5ដងក្នុងរយះពេល 10 វិនាទី ។
2.ក្តាប់ដៃ ដាក់ចំពីមុខ បន្ទាប់មក បើកស្មាឡើង ហើយបិតទៅវិញ ប៉ុន្តែ ត្រូវដកដង្ហើមវែងៗ រាល់ពេលបើកនិងបិតស្មា។
3.ឈរស្ងៀមនៅកន្លែងមួយ លាតដៃ ដាក់ទន្ទឹមនឹងខ្លួន យោលដៃទៅមុខមកក្រោយ ជើងក៏លើកឡើងលើកចុះ ទន្ទឹមនឹងដៃផងដែរ ។
4.អង្គុយនៅលើគ្រែ ដាក់ដៃនៅលើជង្គង់ ដកដៃចេញពីជង្គង់យឺតៗ បើកស្មាឲ្យធំនិងអង្គុយ
ឲ្យត្រង់ខ្លួន ។
5.អង្គុយពែនភ្នែនលើគ្រែ ដៃទាំងពីរកាន់ខ្នើយ លើកឡើងព្រមទាំងបើកស្មាឲ្យបានធំផុតពី
ក្បាល ហើយដាក់ចុះយឺៗមកកន្លែងដដែល ។
6.បើអ្នកគ្មានដុំដែក អ្នកអាចជំនួសដោយ ដបទឹក 500ml ហើយធ្វើតាមរូបភាព ៕
(ដកស្រង់ពីទស្សនាវដ្តីសម្ផស្ស)
ដោយ៖ រដ្ឋា