CamNews

ភាពយន្ត 

Black Panther រឿងរបស់ Marvel ថ្មីដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ

កំសាន្ត​ ៖ ជឿជាក់ថាហ្វេនមួយចំនួនប្រាកដជាស្គាល់ Black Panther ហើយព្រោះគេបានបង្ហាញខ្លួនម្តងរួចមកហើយកាលពីឆ្នាំ២០១៦នៅក្នុងរឿង Captain America: Civil War ។

ភាពយន្តនេះនឹងបន្តពីសាច់រឿងដែលបានកើតទ្បើងនៅក្នុង "Civil War" ហើយ T`Challa ដែើយើងហៅថា Black Panther នឹងវិលត្រលប់មកកាន់ Wakanda ទ្បើងគ្រងរាជជាស្តេចថ្មី។ យ៉ាងណាក៏ដោយ គាត់នឹងត្រូវប្រឈមមុខនឹងបញ្ហាមួយទៀតកើតទ្បើងពីការបះបោរបក្សនៅក្នុងប្រទេស និង ដៃគូប្រជែងជាច្រើនឆ្នាំមកហើយ ដែលបង្កើតជាទំនាស់ដ៏ធំដែលអាចនឹងប៉ះពាល់ដល់ប្រទេសជិតខាង។

ហ្វេនខ្លះប្រាកដជាមានសំណួរថាតើ Black Panther ជាអ្វី? ហើយ Wakanda ជាប្រទេសបែបណាទៅវិញ?​​ Black Panther ជាខ្សែរាជវង្ស និង មានទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល ចំណែកឯ Wakanda វិញជាប្រទេសដែលមានដែកម្យ៉ាងដែលរឹងមាំបំផុត (Vibranium) ដែលនោះក៏បានយកទៅផលិតជាខែលរបស់ Captain America ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះមានរឿងជាច្រើនទៀតរបស់ Black Panther និង Wakanda ដែលយើងមិនដឹង ប្រសិនជាចង់ដឹងកាន់តែច្បាស់កុំភ្លេចមកទស្សនានៅថ្ងៃនេះគ្រប់រោងភាពយន្ត។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article Black Panther