CamNews

តារា 

ពីរសន្លឹករបស់ James Jirayu និង Great ធ្វើឲ្យហ្វេនព្រឺសម្បុរ

ថៃ ៖ ដូចដែលហ្វេនមួយចំនួនបានដឹងរួចមកហើយថា តារាសម្តែងពីរដួងគឺលោក Great Warintorn និងលោក James Jirayu ធ្លាប់ត្រូវបានមហាជនយល់ច្រឡំថា អ្នកទាំងពីរកំពុងកសាងទំនាក់ទំនងស្នេហា ខណៈពេលរូបថតស្អិតរមួនជាមួយគ្នាត្រូវបានបែកធ្លាយជាបន្តបន្ទាប់ ។ 

បន្ទាប់ពីចេញមុខបកស្រាយថា គ្មានអ្វីលើសពីមិត្តរួមការងារហើយនោះ មួយរយៈចុងក្រោយនេះ លោក Great និង James ហាក់បីដូចជាមិនសូវស្និតស្នាលដូចមុននោះទេ ។ ប៉ុន្តែកាលពីម្សិលមិញនេះ ពួកគេបានធ្វើដំណើរទៅកាន់កន្លែងមួយ ជាមួយនិងមិត្តជិតដិតជាច្រើននាក់ទៀត តែអ្វីដែលគេសង្កេតឃើញនោះគឺ លោក Great Warintorn និងលោក James Jirayu បានឈរកៀកគ្នាឡើងស្អិត នៅក្នុងហាងកាហ្វេ ។ បន្ទាប់ពីបានឃើញដូចនេះ ធ្វើឲ្យ Fans ព្រឺសម្បុរ ហើយមានអ្នកខ្លះទៀត ផ្ទុះសំណើចយ៉ាងខ្លាំង ។ 

គួរបញ្ជាក់ឲ្យដឹងថា ការពិតទៅ លោក James Jirayu ចូលចិត្តញោះមិត្តៗក្នុងសិល្បៈគ្រប់គ្នា ចំនែកឯ Great និង James មិនត្រឹមតែជារួមការងារសិល្បៈនោះទេ អ្នកទាំងពីរថែមទាំងស្រលាញ់គ្នាដូចជាបងប្អូន ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Great Warintorn James Jirayu