CamNews

កីឡាអន្តរជាតិ 

Arsenal នឹងតែងតាំងកីឡាករ Arteta ជាគ្រូបង្វឹក ក្រោយចូលនិវត្តន៍

(ក្រុងឡុងដ៍)៖ ក្លឹបកាំភ្លើងធំ Arsenal នឹងផ្តល់ឲ្យកីឡាករខ្សែបម្រើប្រយុទ្ធ Mikel Arteta ជាគ្រូបង្វឹក ក្រោយពេលរូបគេ សម្រេចព្យួរស្បែកជើងពីកីឡាករ អាជីពជាផ្លូវការហើយនោះ នេះបើតាមការបញ្ជាក់ឲ្យដឹងពីគ្រូបង្វឹកធំបច្ចុប្បន្ន Arsene Wenger ថ្លែងប្រាប់ Dailymail ។

គ្រូបង្វឹកជនជាតិបារាំងរូបនោះបានថ្លែងថា “ក្លឹបមានគម្រោងផ្តល់ការលើកទឹកចិត្តដល់កីឡាករអេស្ប៉ាញ វ័យ៣៣ឆ្នាំ Arteta ធ្វើជា គ្រូក្រុមយុវជនរបស់ Arsenal បន្ទាប់ពីរូបលោកប្រកាសឈប់លេងបាល់ទាត់ ក៏ព្រោះតែខ្ញុំបានមើលឃើញថា គាត់ជា មនុស្សដ៏ស័ក្តិសមមួយរូប និងមានភាពផ្អែមល្អែមជាមួយ គ្នាយូរលង់ណាស់មកហើយ” ។

សូមបញ្ជាក់ដែរថា កីឡាករប្រធានក្រុម Arsenal, Arteta បានញាំញីទៅដោយបញ្ហារបួសយ៉ាងខ្លាំងក្នុងរយៈពេល ១២ខែកន្លងទៅនេះ ហើយកិច្ចសន្យាចាស់លេងនៅកីឡដ្ឋាន Emirates ក៏នឹងផុតកំណត់ក្រោយបញ្ចប់រដូវកាលថ្មីនេះ ហើយនៅពេលបច្ចុប្បន្ននេះ រូបគេក៏កំពុងមានបញ្ហារបួសគ្រលៀនផងដែរ ដែលនឹងអាចចូលលេងវិញបាននៅខែមករា ឆ្នាំ២០១៦ខាងមុខ ។

ក្រុមដែលកំពុងឈរនៅលេខ២ យ៉ាងរឹងមាំ Arsenal ត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Southampton នាម៉ោង ២៖៤៥នាទីរំលងអធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ក្នុង Premier League សប្តាហ៍ទី១៨ ៕

កីឡាករ Mikel Arteta

គ្រូបង្វឹក Arsene Wenger

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League