CamNews

ព័ត៌មានជាតិ 

ពានរង្វាន់អចលនទ្រព្យកម្ពុជា 2017 ចាប់ផ្ដើមហើយ ចាប់បើកសម្រាប់ការឈរឈ្មោះពីពេលនេះ

ចំណាក់ថ្នាក់ថ្មីៗជាច្រើនក្នុងឆ្នាំ 2017 រួមមានការទទួលស្គាល់ជាពិសេសលើការអភិវឌ្ឍប្រកបដោយនិរន្ដភាព និងចំណាក់ថ្នាក់កាអភិវឌ្ឍសណ្ឋាគារល្អបំផុតដែលកំពុងពង្រីចក្នុងទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប

  • កិច្ចប្រជុំបង្ហាញរបាយការណ៍អចលនទ្រព្យចាប់ផ្ដើមក្នុងប្រទេសកម្ពុជា ដែលនឹងមានការតាំពិពណ៌អចលនទ្រព្យចំនួនពីរ

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 6 ខែ កក្កដា ឆ្នាំ 2016



បន្ទាប់ពីបំបែកកំណត់ត្រាមួយឆ្នាំក្នុងវិស័យអចលនទ្រព្យ និងសំណង់ ពានរង្វាន់អចលនទ្រព្យកម្ពុជាត្រលប់មកវិញក្នុងឆ្នាំទីពីរដើម្បីផ្ដល់ពាន់ដល់ អ្នកអភិវឌ្ឃ គំរោង និងការរចនាប្លង់ល្អបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងទៅលើការស្រាវជ្រាវចុងក្រោយបំអស់ធ្វើឡើងដោយ ក្រុមហ៊ុនប្រឹក្សាយោបល់ CBRE បានឱ្យដឹងថា ការផ្គត់ផ្គង់អាគារខន់ដូររបស់រាធានីភ្នំពេញ ត្រូវបានគេរំពឹងថានឹងកើនឡើងដោយគួរឱ្យកត់សំគាល់ក្នុងកម្រិត 794 ភាគរយ ឬ 19,018 បន្ទប់ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដែលគាំទ្រតាមរយះកំណើនផលិតផលក្នុងស្រុកសរុប ចំណូលជាច្រើននិងនគរូបនីយកម្មដែលមាន​ស្ថេរភាព។



ក្នុងផ្នែកដែលកំពុងរីកចំរើនមួយផ្សេងទៀត ទីផ្សាលក់រាយរបស់ប្រទេសកម្ពុជាគឺត្រូវបានគេកំណត់ថានឹងទទួលបានកំណើនដែលមានស្ថេរភាពជាមួយនឹងការផ្គត់ផ្គង់ផ្នែកលក់រាយចូលមកកម្ពុជាពីអ្នកវិនិយោគបរទេសដែលមកពីសហគមន៍សេដ្ឋកិច្ចអាស៊ាន និងអាស៊ីខាងកើត។ ​

ការអភិវឌ្ឍដ៏គួរឱ្យកត់សំគាល់ទាំងនោះនឹងត្រូវបានលើកឡើងនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា 2017 ប្រចាំឆ្នាំ ជាកម្មវិធីពានរង្វាន់តែមួយគត់ និងធំបំផុតក្នុងប្រទេសកម្ពុជាដែលបង្កើតឡើងជាផ្នែកមួយនៃពានរង្វាន់អចលនទ្រព្យអាស៊ីដែលរៀបចំដោយ PropertyGuru ជាក្រុមអចលនទ្រព្យតាមអ៊ីនថាណេតដែលឈានមុខគេរបស់អាស៊ី។ 


ព្រឹត្តិការណ៍អចលនទ្រព្យប្រចាំឆ្នាំត្រូវបានចាប់ផ្ដើមជាផ្លូវការលើប្រព័ន្ធផ្សព្វផ្សាយកាលថ្ងៃទី 6 ខែ កក្កដា ឆ្នាំ 2016 នៅក្នុងសាល Empress Room ក្នុងសណ្ឋាគារ Raffles Hotel Le Royal ដែលមានការជប់លាងអាហាពេលរសៀលនៅភោជនីយដ្ឋានជាប្រវត្តិសាស្ត្រ Chinese House នៅផ្លូវ ព្រះស៊ីសុវត្តិ ក្នុងរាធានីភ្នំពេញ។

ជាមួយនឹងភាពអឹកធឹក និងការផ្សព្វផ្សាយ ពិធីសម្ភោធដែលធ្វើឡើងកាលថ្ងៃទី 25 ខែកុម្ភះ ឆ្នាំ 2016 នៅសណ្ឋាគារដែលល្បី Sofitel Phnom Penh Phokeethra ដែលចូលរួមដោយភ្ញៀវដែលមានមុខមាត់ជាង 300 នាក់ និងភ្ញៀវពិសេស រួមមានឯឧត្តមបណ្ឌិត ប៉ែនសុផល ជាតំណាងរបស់ឯឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម  ដែលបានថ្លែងចំណាប់អារម្មណ៍ជំរុញទឹកចិត្ត។




ការផ្សាយផ្ទាល់តាមកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ CTN ​ កម្មវិធី Gala Dinner ឆ្នាំ 2016 បានឃើញក្រុមហ៊ុន Borey Penghouth Group ទទួលបានពានរង្វាន់ប្រាំរួមមាន អ្នកអភិវឌ្ឍល្អបំផុត (កម្ពុជា) ស្របពេលដែល លោក Rithy Sear ជាប្រធានក្រុមហ៊ុន WorldBridge Land ត្រូវបានឱ្យឈ្មោះជាបុគ្គលអចលនទ្រព្យប្រចាំឆ្នាំដោយអ្នកបោះពុម្ភផ្សាយរបស់ទស្សនាវដ្ដី Property Report ជាទស្សនាវដ្ដីអចលនទ្រព្យប្រណិត ស្ថាបត្យកម្ម និងរចនាប្លង់ដែលឈានមុខគេរបស់អាស៊ី។ អ្នកឈ្នះពាន់ដ៏ធំផ្សេងទៀតគឺក្រុមហ៊ុន The Olympia City Development Co Ltd និង ក្រុមហ៊ុនវិនិយោគ Urbanland Asia Investment Co Ltd ។​

Terry Blackburn ជាស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ពានរង្វាន់អចលនទ្រព្យអាស៊ីបាននិយាយថា “កម្ពុជាចូលរួមជាមួយសេដ្ឋកិច្ចដែលឈានមុខគេរបស់អាស៊ានក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធីពានរង្វាន់របស់់ខ្លួន” ។ “វាជាភស្ដុតាងចំពោះកម្លាំង និងគុណភាពរបស់ឧស្សាហកម្មក្នុងស្រុកដែលយើងមានការអភិវឌ្ឍដ័ល្អជាច្រើនចូលរួមការចាប់ផ្ដើមរបស់យើងក្នុងឆ្នាំ 2016”



ព្រឹត្តិការឆ្នាំ 2017 មានគោលចំណងដើម្បីធ្វើឱ្យហួសពីបញ្ចីភ្ញៀវ និងចំនួនការចូលរួមសរុបកាលពីឆ្នាំមុនសម្រាប់ចំណាក់ថ្នាក់ដែលរាប់បញ្ចូល អារគារខនដូរ ផ្ទះ ឬវីឡា ការិយាល័យ និងផ្នែកសេវាកម្មអារគាលំនៅដ្ឋាន។ ចំណាក់ថ្នាក់ថ្មីដើម្បីចូលរួមក្នុងកម្មវិធីរួមមាន ការទទួលស្គាល់ជាពិសេសលើការអភិវឌ្ឍប្រកបដោយនិរន្ដភាព និងចំណាក់ថ្នាក់កាអភិវឌ្ឍសណ្ឋាគារល្អបំផុតដែលកំពុងពង្រីច​ក្នុងទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។

ការឈរឈ្មោះចាប់បើកហើ និងបិទនៅថ្ងៃទី 4 ខែ វិច្ឆិកា។ ចូលរួមដោយសេរី។

អ្នកចួលរួមប្រកួតសម្រាប់ពានរង្វាន់អចលនទ្រព្យកម្ពុជាអាចត្រូវជ្រើសរើសដោយភាគីទីបី ដូចជាក្រុមការងារ អ្នកជំនាញ និងអតិថិជន និងប្រសិនបើអាច ពួកគាត់នឹងត្រូវវិនិច្ឆ័យដោយយុត្តិធម៌ និងត្រឹមត្រូវដោយក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យឯករាជ្យដែលធ្វើទស្សនកិច្ចការអភិវឌ្ឍន៍ជាច្រើនដើម្បីកំណត់បញ្ជីឈ្មោះបេក្ខជនចុងក្រោយផ្លូវការដែលនឹងសម្រេចម្ចាស់ជ័យលាភី និងបេក្ខជនបួនរូបនឹងទទួលបានការកោតសរសើរក្នុងផ្នែកនីមួយៗ។

BDO ជាក្រុមហ៊ុនគណនេយ្យ និងសវនកម្មធំជាងគេមួយក្នុងពិភពលោក នឹងធ្វើជាអ្នកប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ី ដែលក្នុងជាឆ្នាំទី 12 ក្រុមហ៊ុននេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយសារតម្លាភាព និងភាពស្មោះត្រង់របស់ខ្លួន។

កម្មវិធីពានរង្វាន់ប្រចាំឆ្នាំ 2017 នឹងមាន​ការ​ចូលរួម​គាំទ្រ​ដោយ​ PropertyGuru ​Group  ដែល​ជា​គេហទំព័​រ​ខាងអចលនទ្រព្យផ្លូវ​ការ​ Realestate.com.kh ទស្សនាវដ្ដី Southeast Asia Globe និង​ការ​គាំទ្រ​ពី​សមាគម​​អ៊ឺរ៉ុប សភាពាណិជ្ជកម្មកម្ពុជា។

​កម្មវិធី​ Gala Dinner  នៅថ្ងៃ​ទី​ 16 ខែកម្ភះ​ ឆ្នាំ2017 នឹ​ងដំណើរការ​​ឈានមុខដំបូងគេ​ចំពោះកិច្ចប្រជុំ​បង្ហាញ​របាយ​ការណ៍អចលនទ្រព្យកន្លងមក​នៅកម្ពុជា ដោយ​ប្រមូលផ្ដុំ​នូវអ្នក​ដឹក​នាំ និងអ្នក​ជំនាញ​ខាង​អចលនទ្រព្យក្នុង​តំបន់អាស៊ី រួម​ទាំង​ម្ចាស់ជ័យ​លាភី និង​គណៈកម្មការពានរង្វាន់​អចលនទ្រព្យ​អាស៊ី​។ កម្មវិធីនេះនឹង​មាន​ការ​ពិពណ៌​ផ្នែកអចលនទ្រព្យ​ពីរ ​ដើម្បី​​បង្ហាញជូន​នូវស្នាដៃ​ល្អបំផុត​បន្ទាប់ពី​ការអភិវឌ្ឍបច្ចុប្បន្ន​នៅកម្ពុជា៕ 


Tags: social news local news