CamNews

តារា 

តារាសំដែងស្រី សិចស៊ីរបស់ ហុងកុង បង្ហាញមុខមាត់ ពេលមិនទាន់ ទៅវះកាត់ កែសម្ផស្ស នៅកូរ៉េ

ការវះកាត់ កែសម្ផស្ស ពិតជា កាន់តែបើក ចំហរទៅហើយ ដោយតារាៗ ស្អាតៗមួយ ចំនួន ក៏មិនខ្លាច និងបង្ហាញ ពីការវះកាត់ របស់ខ្លួន ទៀតដែរ ។ ថ្មីៗនេះ តារាសំដែងស្រី ហុងកុងម្នាក់ ដ៏សិចស៊ី បាន បង្ហាញអំពី រូបថត កាលពីមុនវះ កាត់និង កំឡុងពេល វះកាត់ទៀតហើយ ។

Hong Kong actor aesthetic loan to South 1

Liang Jingjing ដែលទើបតែ បញ្ចប់ការថត រឿងក្តៅសាច់ របស់ហុងកុង Lan Kwai Fong 3 រួចមក ក្នុង ពេលធ្វើ សន្និសិតកាសែត នាងក៏បង្ហាញ ពីរូបនោះ ។ គ្រាន់តែបង្ហាញ រូប មុនពេលវះកាត់ និងក្រោយ ពេលវះកាត់ ទៀតនោះ ធ្វើអោយ ទស្សនិកជន និងអ្នកកាសែត ភ្ញាក់ផ្អើម មិនស្ទើរទេ ដោយសារតែ មុននិង ក្រោយពេល វះកាត់ពិត ជាខុសគ្នាឆ្ងាយខ្លាំងណាស់ ។

Hong Kong actor aesthetic loan to South 5
ប្រភពព័ត៌មាន បានប្រាប់ថា នាងធ្វើការ វះកាត់ លើផ្ទៃមុខ សឹងតែទាំង អស់ទៅហើយ ដោយមាន ដូចជា ត្របកភ្នែក, ចង្កា, ឆ្អឹងថ្ពាល់, ច្រមុះ និងដើមទ្រូង ផងដែរ ។ ការវះកាត់ បានចំណាយ អស់ ប្រមាណ ៣០ ម៉ឺនយ័ន នៅកូរ៉េ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ xinhau 


Tags: star movie entertainment hong kong cbiz