CamNews

តារា 

តារាស្រីល្បីឈ្មោះ តែកំសត់ស្នេហ៍ នាង Ploy chermarn និយាយរឿងគូស្រករ

ថៃ ៖ កំពូលតារាសម្តែងស្រី នាង Ploy chermarn ថ្មីៗនេះ បានផ្តល់កិច្ចសម្ភាស៍ជាមួយអ្នកកាសែត ព្រមទាំងលើកឡើងអំពីជីវីតនៅលីវជាយូរណាស់មកហើយរបស់នាងថែមទៀតផង ។ 

តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះ និយាយថា ប្រសិនបើមានសង្សារពិតមែន នាងនឹងមិនលាក់បាំងមហាជនចំពោះរឿងនេះឡើយ ។ ម្យ៉ាងវិញទៀត ពាក់កណ្តាលឆ្នាំនេះ នាងរវល់ជាមួយនឹងការងារយ៉ាងច្រើន​ ហើយអ្វីដែលទុក្ខសោកដ៏ធំបំផុតរបស់នាងគឺបាត់បង់លោកយាយ ដោយគ្មានថ្ងៃវិលត្រលប់មកវិញនោះទេ នាង Ploy chermarn បញ្ជាក់ ។ 

តួស្រីក្នុងរឿង "ម៉ាដាមអូន" រូបនេះ បន្ថែមទៀតថា រាល់ថ្ងៃនាងតែងតែនៅជាមួយនឹងមិត្តភក្តិចាស់ៗ ហើយមិនបានចេញទៅណាមកណា ដើម្បីជួបជាមួយនឹងអ្នកថ្មីៗនោះទេ​ ។ 

គួរបញ្ជាក់ឲ្យដឹងថា បើទោះបីជានាង Ploy chermarn ជោគជ័យនៅក្នុងការងារសិល្បៈ ប៉ុន្តែតារាស្រីរូបនេះ តែកំសត់ស្នេហ៍និងត្រូវបានបែកបាក់ស្នេហាជាច្រើនដងទៀតផង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Ploy chermarn