CamNews

ភាពយន្ត 

អ្នកដឹកនាំរឿង “The Fast And The Furious” បាននាំខ្សែភាពយន្តថ្មីមកទៀតហើយគឺរឿង “The Hurricane Heist”

កំសាន្ត ៖ នៅក្នុងខ្សែភាពយន្ត "The Hurricane Heist" នេះ ក្រុម hacker ដ៏ជំនាញមួយក្រុមបានប្រើប្រាស់ព្យុះកម្រិត 5 ដើម្បីបង្វែរដាន នូវគម្រោងប្លន់ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ គឺលួចលុយ 600 លានដុល្លារពីអគារទុកទ្រព្យសម្បត្តិដ៏មហាសាលមួយ។ ប៉ុន្តែគំរោងនោះត្រូវបានទប់ទល់ដោយភ្នាក់ងារផ្នែកកំណប់ អ្នកជំនាញផ្នែកអាកាសធាតុ និងអតីតកងកម្លាំងជើងទឹក។ ខ្សែភាពយន្តថ្មីនេះជាស្នាដៃរបស់លោក Rob Cohen អ្នកដឹកនាំរឿងដ៏ល្បី ដែលលោកអ្នកប្រហែលជាធ្លាប់ទស្សនារឿងគាត់ដឹកនាំពីមុនមកហើយដែលមានដូចជា “The Fast And The Furious” “XXX” “The Mummy: Tomb of the Dragon Emperor” និង “The Boy Next Door” ជាដើម។ រឿង “The Hurricane Heist” នេះដែលបានចូលរួមសម្តែងដោយ Maggie Grace, Toby Kebbell, Ryan Kwanten, Ralph Ineson និងតារាជាច្រើនទៀត។ លោកអ្នកនឹងមានអារម្មណ៍ប្លែកជាមួយខ្សែភាពយន្តដែលពោរពេញទៅដោយបាញ់ប្រហារ ហើយកាន់តែពិសេសនោះគឺ បាញ់គ្នានៅក្នុងព្យុះតែម្តង។

រឿង “The Hurricane Heist” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ 2D។
ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕









ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ Westec Media Limtied 

Tags: Movie Article