CamNews

តារា 

ទីបំផុត! នាង Margie rasri ត្រូវមិត្តប្រុសសូមរៀបការ យ៉ាងផ្អែមល្អែម ដូចក្នុងរឿងនិទាន

ព័ត៌មានកំសាន្ត ៖ យោងតាមការចុះផ្សាយរបស់ Nine Entertainment បានឲ្យដឹងថា Pok Chirathivat ដែលជាមិត្តប្រុសយូរឆ្នាំរបស់នាង Margie rasri បានរួមសហការគ្នាជាមួយនិងមិត្ត ព្រមទាំងប្អូនស្រី ដើម្បីធ្វើពិធីសូមរៀបការ យ៉ាងផ្អែមល្អែម ដូចក្នុងរឿងនិទានយ៉ាងចឹង។ ហើយគំរោងសូមរៀបការនេះត្រូវបានប្រព្រឹត្តិធ្វើឡើងនៅឯ Disneyland America ។ 


អ្វីដែលកាន់តែច្បាស់ជាងនេះទៅទៀតគឺ នាង Marina Balenciaga ដែលជាប្អូនស្រីបង្កើតក៏បានបង្ហោះនៅលើគណនី អុិនស្រ្តាក្រាមរបស់នាង ដោយបង្ហោះរូបថតពេលសូមរៀបការរបស់អ្នកទាំងពីរ ដោយនិយាយថា "បេសកម្មក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងជោគជ័យ អបអរសាទរគូស្នេហ៍មួយគូនេះ ហើយក៏ស្វាមគមន៍សមាជិកថ្មីក្នុងគ្រួសាររបស់យើងផងដែរ" ។ ទាំងនេះហើយបញ្ជាក់បានថា Pok Chirathivat នឹងត្រៀមខ្លួនធ្វើជាសមាជិកថ្មីក្នុងគ្រួសាររបស់នាង Margie rasri ឆាប់ៗ។ 



នៅក្នុងនោះផងដែរ យើងសង្កេតឃើញថា អ្នកដែលចូលរួមសហការនោះគឺមានសុទ្ធតែតារាល្បីៗគឺមានដូចជា Ploy Chidjun, Mint Chalida, Whan Whan, និង Pang Pichapat ។ ហើយទីបំផុតគ្រប់យ៉ាងក៏រលូតដូចជាការរំពឹងទុក ហើយភាពសប្បាយក៏បានកើតឡើងដូចរឿងនិទានពិតមែន ។ ជាងចុងក្រោម Camnews ក៏សូមអបអរសាទរដល់ Margie rasri និងលោក Pok Chirathivat នេះផងដែរ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Margie rasri Pok Chirathivat