CamNews

តារា 

ធ្លាប់តែឃើញនាងថតមួយចំហៀងខាងលើ ដល់ពេលចេញមួយចំហរខ្លួនបានដឹងពោះ Margie ក៏ធំដែរ

ថៃ ៖ ក្រោយពីប្រកាសថា កំពុងតែពពោះកូនដំបូងជាមួយនិងស្វាមី តារាសម្តែងថៃនាង Margie rasri ក៏ទទួលបានការសាទរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រតាមរយៈការបញ្ចេញមតិនៅលើគណនីអុិនស្រ្តាក្រាម ។ 

បន្ទាប់ពីពពោះបានជាច្រើនខែ ភរិយារបស់លោក Pok Chirathivat ត្រូវបានគេសង្កេតឃើញថា ខ្លួនបង្ហោះរូបថតមួយចំហៀងខាងលើ តែនៅពេលដែលស្វាមីសេដ្ឋីរបស់នាង បង្ហោះរូបមួយចំហរខ្លួនបានដឹងពោះអ្នកម្តាយកូនភ្លោះរូបនេះក៏ធំដែរ ខណៈពេលនាងពពោះកូនបានរយៈពេល ៦ ខែហើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងខែមេសាខាងមុខនេះ ឪពុកម្តាយវ័យក្មេងទាំងពីរដួងនេះនឹងបានឃើញមុខកូនភ្លោះរបស់ពួកគេហើយ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Margie rasri Pok Chirathivat