CamNews

តារា 

តោះមកស្គាល់ឈ្មោះកូនភ្លោះរបស់សេដ្ឋី Pok និងតារាសម្តែង Margie

ថៃ ៖ តារាសម្តែងស្រីនាង Margie Rasri និងលោក Pok Passakorn បានប្រារព្ធពិធីត្រៀមទទួលស្វាគមន៍កូនភ្លោះរបស់នាង ដោយពិធីប្រារព្ធធ្វើឡើងនៅថ្ងៃទី ០៨ ខែវិឆ្ឆិកា ឆ្នាំ ២០១៩ ។ 

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ មានប្រភពមួយបានទម្លាយឲ្យដឹងថា ឈ្មោះរបស់កូនភ្លោះទាំងពីរនេះមានឈ្មោះថា Meeka និង Beeya ដែលជាឈ្មោះគួរឲ្យស្រលាញ់ ។ ទោះបីជាយ៉ាងណាក៏ដោយ អនាគតម្តាយឪពុកកូនភ្លោះទាំងពីរនេះនៅមិនទាន់បកស្រាយថានេះគឺជាឈ្មោះពិត ឬយ៉ាងណានោះទេ ។ 

នៅក្នុងវីដេអូរបស់ Margie Rasri និងលោក Pok Passakorn នៅក្នុងយូធូប មិនយូរទៀតនោះទេកូនៗរបស់ពួកគេនឹងឃើញពន្លឺថ្ងៃមុនថ្ងៃសង្រ្កាន អាចនឹងខ្ទង់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា គូស្នេហ៍មួយគូនេះបានរៀបការនៅថ្ងៃទី ២៤ ខែវិឆ្ឆិកា ឆ្នាំ ២០១៧ បន្ទាប់ពីទាក់ទងគ្នាជាសង្សារអស់រយៈពេល ៣ ឆ្នាំកន្លងទៅ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Margie Rasri Pok Passakorn