CamNews

តារា 

តារាថៃ ៤ ដួងជួបជុំគ្នាធ្វើរឿងពិសេសមួយជូន Aum Patcharap

កំសាន្ត​ ៖ កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៨ ត្រូវជាថ្ងៃកំណើតរបស់តារាសម្តែងថៃនាង Aum Patcharap ឈានចូលវ័យ ៤០ ឆ្នាំ ប៉ុន្តែរូបសម្រស់របស់នាងគឺនៅតែស្រស់ស្អាត មិនចាញ់ក្មេងអាយុ ១៨ ឆ្នាំប៉ុន្មានទេ ។ 


នៅថ្ងៃពិសេស មិត្តៗនៅក្នុងវង្វង់សិល្បៈគឺនាង Aff Taksaorn, Anne Thongprasom, Woranuch BhiromBhakdi និងនាង Cherry Khemupsorn បានយកនំខេកទៅបង្កការភ្ញាក់ផ្អើលដល់ Aum Patcharap ។ ក្រោយមកតារាល្បីៗទាំងនេះបានធ្វើការថតរូប និងបង្ហោះចែករំលែកដល់ហ្វេនៗរបស់ពួកគេនៅលើគណនីអុិនស្រ្តាក្រាមផងដែរ​ ។ 

ប្រភពដដែលបានបន្តទៀតថា នៅដើមឆ្នាំ ២០១៩ តារាស្រីវ័យ ៤០ ឆ្នាំរូបនេះនឹងគ្រងដំណែងជាតួឯក ។ ប៉ុន្តែសម្រាប់សាច់រឿងលម្អិតនៅមិនទាន់អាចបញ្ជាក់ជូននៅឡើយទេ ៕








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Aff Taksaorn Anne Thongprasom Aum Patcharapa Woranuch BhiromBhakdi Cherry Khemupsorn