ថៃ ៖ ខានចាប់ដៃគូជាមួយគ្នាជាយូរណាស់មកហើយ កាលពីថ្ងៃទី ០៨ ខែឧសភា កន្លងទៅនេះ លោក Mario Maurer និងនាង Mint Chalida បានត្រលប់មករួមការងារជាមួយគ្នាជាថ្មីម្តងទៀត ធ្វើឲ្យកក្រើកឆាកតែម្តង ។
ធ្វើជាអ្នកបង្ហាញម៉ូដរបស់ Beauty Gems ដែលជាប្រ៊េនល្បីមួយ ឃើញថា ការវិលត្រលប់មកវិញលើកនេះ Mario និង Mint ពិតជាទាក់ទាញបានការចាប់អារម្មណ៍យ៉ាងច្រើនមែនទែនពីហ្វេនរបស់ពួកគេ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍មួយនេះ ក្រៅពីមានវត្តមានរបស់ លោក Mario Maurer និងនាង Mint Chalida ក៏មានតារាល្បីផ្សេងៗទៀតដូចជា នាង Pat Napapa នាង Anne Thongprasom និងកំលោះសង្ហា លោក Witsarut Himmarat ផងដែរ ៕
លោក Mario Maurer និងនាង Mint Chalida
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook