CamNews

តារា 

ពេជ្រ សោភា និយាយអ្វីខ្លះដល់ ស្រីស្អាត ប៉ាច គីមមួយ? (វីដេអូ)

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី​ ២២ ខែមីនានេះ គឺជាការសម្តែងនិងច្រៀងជាលើកដំបូងរបស់ កញ្ញា ប៉ាច គីមមួយ ដែលចេញមុខចេញមាត់ ឲ្យមហាជនបានស្គាល់រូបនាង ។ នៅក្នុងនោះផងដែរ ក៏ស្រាប់តែលេចវត្តមានរបស់កំពូលតារាចម្រៀងល្បីឈ្មោះខ្លាំងនៅក្នុងប្រទេសកម្ពុជា គឺអ្នកនាង ពេជ្រ សោភា ក៏ចេញមុខកោតសរសើរអំពីការសម្តែងនិងសម្លេងច្រៀងផ្ទាល់របស់ កញ្ញា ប៉ាច គីមមួយ ផងដែរ ។ 



ពាក្យកោតសរសើររបស់អ្នកនាង ពេជ្រ សោភា បានលើកឡើងថា "អូនឯង Rap ឡូយខ្លាំងមែនទែន គីមមួយ មិនសរសើរមិនបានឡើយ សំខាន់អូនឯងច្រៀងផ្ទាល់ទៀត" ។ គួរបញ្ជាក់ឲ្យដឹងថា ចំពោះការបង្ហាញខ្លួនជាលើកដំបូងនេះ កញ្ញា ប៉ាច គីមមួយ បានលើកឡើងនូវចម្រៀងចង្វាក់ Rap ដែលមានចំណងជើងថា "You know me?" ។ 

អាចនិយាយបានថា ការលើកសរសើររបស់ ពេជ្រ សោភា និងធ្វើឲ្យ កញ្ញា ប៉ាច គីមមួយ កាន់តែមានទឹកចិត្តខំប្រឹងខ្លាំងជាងនេះ ក្នុងនាមកញ្ញា គឺជាតារាចំណូលថ្មីម្នាក់ ៕






 


ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Pach kimmouy Pich sophea