ភ្នំពេញ ៖ កាលពីម្សិលមិញនេះ តារាចម្រៀង លោក ងួន ចាន់ដេវីត ចត់បាយជាមួយនិងសម្តីបុរសលេងហ្វេសប៊ុកម្នាក់ដែលនិយាយថា លោកភ្លេចកំណើត ព្រមទាំងអ្នកមានគុណទាំងពីរ ហើយទី ១ គឺលោក សីហា ហា និងកំពូលតារាចម្រៀងស្រីគឺ អ្នកនាង ពេជ្រ សោភា ។
ឥលូវនេះយើងងាកមកអារម្មណ៍ជាមួយសារបង្ហោះរបស់ ម្ចាស់បទ "មនុស្សស្រីដែលខ្ញុំស្រលាញ់" បានលើកឡើងនៅក្នុងបណ្តាញសង្គម កាលពីម្សិលមិញនេះថា "លោក សីហា ហា បានប្រាប់ខ្ញុំថាគាត់មិនដែលស្គាល់ក្មេងម្នាក់ដែលនិយាយពីបញ្ហាររបស់ពួកខ្ញុំឡើយ អរគុណ បងសីហា ហា ដែល បកស្រាយប្រាប់ប្អូន ពួកយើងអភ័យទោសអោយគ្នាទៅវិញទៅមក នឹង ប្រើជីវិតរស់នៅរៀងខ្លួន សូមជ្រាប ផ្តាំទៅប្អូនប្រុសម្នាក់នោះប្អូនកំពុងបង្ករបញ្ហាដល់គាត់ហើយទាំងដែលគាត់មិនដែលស្គាល់ប្អូនផង សូមប្អូនធ្វើការសុំទោសទៅកាន់គាត់ភ្លាម អរគុណ" ៕
-ចុចអាន ៖ ងួន ចាន់ដេវីត តបទាំងកំហឹងទៅកាន់គាំទ្រ ក្រោយនិយាយថា លោកជាមនុស្សភ្លេចដើមកំណើត
ដោយ ៖ គន្ធា