CamNews

ប្លែកៗ 

បុរសមហាសំណាង រកឃើញកំណប់មាស ១០០គីឡូក្រាម តម្លៃ៣,៧លានដុល្លារ

បុរសម្នាក់មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានរកឃើញកំណប់ដ៏ធំមួយដែលត្រូវបានគេកប់ទុក
ក្នុងផ្ទះដែលគាត់ទទួលមរតកពីសាច់ញាតិ។

បុរសម្នាក់នៅបារាំង ដែលទទួលមរតកផ្ទះមួយខ្នងពីសាច់ញាតិរបស់ខ្លួន បានសម្រេចចិត្តលក់
ដេញថ្លៃផ្ទះនេះ។

ក្នុងពេលកំពុងរើរបស់របរ បុរសនេះក៏ប្រទះឃើញមាសចំនួន ១០០គីឡូក្រាមដែលត្រូវបានកប់ស្ទើរ
គ្រប់កន្លែងក្នុងផ្ទះ ដូចជា ក្រោមតុ ក្រោមកៅអី ក្នុងបន្ទប់ទឹក និងក្នុងប្រអប់ដាក់ដបស្រា។ល។

ក្រោយមក បុរសនេះក៏បានរកឃើញមាសយ៉ាងច្រើនទៀត បន្ទាប់ពីបានគាស់កាយនៅកន្លែងផ្សេង
ក្នុងផ្ទះ។

មាសដែលត្រូវបានរកឃើញ មានចំនួន ៥.០០០ដុំ ក្នុងនោះមានដុំមាសចំនួនពីរដុំដែលមានទម្ងន់
១២គីឡូក្រាម និងដុំមាស ៣៧ដុំ មានទម្ងន់ ១គីឡូក្រាម។ កំណប់ដែលត្រូវបានរកឃើញនេះ មាន
តម្លៃប្រហែល ៣,៥លានអឺរ៉ូ (៣,៧លានដុល្លារអាមេរិក)។

មាសចំនួន ១០០គីឡក្រាមដែលត្រូវបានគេកប់ក្នុងផ្ទះនេះ រួមមានប្រភេទជាកាក់ ជាសន្លឹក និង
ជាដុំ។

លិខិតស្នាមដែលត្រូវបានគេរកឃើញក្នុងកំណប់នេះ បានឱ្យដឹងថា មាសទាំងនេះ ត្រូវបានទិញ
ដោយស្របច្បាប់ ក្នុងអំឡុងឆ្នាំ ១៩៥០ និងឆ្នាំ ១៩៦០។

ថ្វីបើបុរសដែលរកឃើញកំណប់ខាងលើ ត្រូវបានគេចាត់ទុកថាជាមនុស្ស “មហាសំណាង” ប៉ុន្តែ
គាត់ក៏ត្រូវបង់ពន្ធជូនរដ្ឋចំនួន ៤៥% ផងដែរ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ BBC


Tags: កំណប់ មាស បារាំង